Aston Villa ​ទិញ​អ្នក​ចាំទី Martinez ​ពី Arsenal ​តម្លៃ​១៦​លាន​ផោន​

ក្រុម Aston Villa ​ទិញ​បាន​អ្នក​ចាំទី Emiliano Martinez ​ពី​ក្រុម​កាំភ្លើង​ធំ Arsenal ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​១៦​លាន​ផោន ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ​។

Martinez ​អ្នក​ចាំទី​ដែល​ចូល​រួម​ជាមួយ​ក្រុម Arsenal ​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ។ ​ក្រោយ​ចំណាយ​ពេល​ជា​ច្រើន​ទាំង​ត្រូវ​គេ​ខ្ចី​ជើង​ផង ​និង​អង្គុយ​កៅអី​បម្រុង​ផង ​កាល​ពី​រដូវ​កាល​មុន​នេះ រូបគេ​អាច​បង្ហាញ​ខ្លួន​ឱ្យ​កាំភ្លើង​ធំ​ហើយ។ ​ក្រោយ​ពី​បង្ហាញ​សមត្ថភាព​ល្អ​នេះ​ហើយ ទើប​បាន​ជា​ក្រុម Aston Villa ​ចាប់​អារម្មណ៍​តែ​ម្ដង។ ​ជា​ចុង​ក្រោយ​ពួកគេ​ទិញ​យក​បាន​ក្នុង​តម្លៃ​ខ្លួន​១៦​លាន​ផោន ដោយ​ចុះ​កុងត្រា​រយៈ ពេល​៤​ឆ្នាំ។

​ចុះ​កុងត្រា​បាន​អ្នក​ចាំទី​ម្នាក់​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​ក្រុម Aston Villa ​ចំណាយ​ប្រាក់​ដល់​ទៅ​៦៥​លាន​ផោន​ទៅ​ហើយ ក្នុង​ការ​ដោះដូរ​កីឡាករ​កន្លង​ទៅ​នេះ។ ​ការ​ចំណាយ​ប្រាក់​ច្រើន​នេះ​ដែរ ​គឺ​ដើម្បី​ធានា​ឱ្យ​បាន​កៅអី​ក្នុង​លីគ​កំពូល​អង់គ្លេស​ទៀត ​ខណៈ​ដែល​រដូវ​កាល​កន្លង​ទៅ​នោះ ពួកគេ​សឹង​តែ​ធ្លាក់​ទៅ​លេង​នៅ​ក្របខណ្ឌ​ទី​២​ទៀត​ទៅ​ហើយ៕ប្រភព៖ Daiymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT