Neymar ត្រូវ​ព្យួរ​ឈ្មោះ ២ ប្រកួត ខណៈ​មាន​ម្នាក់​ពិន័យ​ដល់ ៦ ប្រកួត តែ​មិនមែន​ជា Gonzalez

ទី​បំផុត​គណៈកម្មការ​វាយ​តម្លៃ​របស់​បាល់ទាត់​បារាំង បាន​សម្រេច​ការ​ដាក់​ពិន័យ​លើ​កីឡាករ​ដែល​ប៉ះ​ទង្គិច​គ្នា​នៅ​ប្រកួត​រវាង PSG-Marseille កាល​ពី​ថ្ងៃ​មុន​ហើយ។

ក្នុង​នោះ Neymar រង​ការ​ព្យួរ​ឈ្មោះ​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​ចំនួន ២ ប្រកួត ពោល​គឺ​ត្រូវ​ខកខាន​ពេល​ប៉ះ Metz នៅ​យប់​មិញ និង​មួយ​ទៀត​នៅ​ចុង​សប្តាហ៍​ពេល​ប៉ះ Nice។ ដោយឡែក​សម្រាប់ Alvaro Gonzalez ដែល​ត្រូវ​បាន Neymar ចោទ​ថា ហៅ​ខ្លួន​អា​កូន​ស្វា និង​បាន​រើសអើង​ជាតិសាសន៍​មិន​មាន​ការ​ដាក់​ពិន័យ​អ្វី​នោះ​ទេ។

កីឡាករ​របស់ PSG ឯ​ទៀត​មាន​ដូច​ជា Leandro Paredes ក៏​ព្យួរ​ឈ្មោះ ២ ប្រកួត ហើយ Layvin Kurzawa ព្យួរ​ដល់ ៦ ប្រកួត។ រី​ឯ​កីឡាករ​របស់ Marseille មាន Jordan Amavi ព្យួរ ៣ ប្រកួត និង Dario Benedetto ព្យួរ ១ ប្រកួត៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT