Inter Milan សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​មិន​សូវ​បាន​លេង​របស់​ក្លឹប Napoli

ក្លឹប Inter Milan កំពុង​គន់គូរ​ពី​លទ្ធភាព​ក្នុង​ការ​ចរចា​នាំ​យក​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Napoli នោះ​គឺ កីឡាករ Fernando Llorente។

Llorente ត្រៀម​នឹង​ផុត​កុងត្រា​ជាមួយ​ក្លឹប​អ៊ីតាលី​នៅ​ខែ​មិថុនា ឆ្នាំ ២០២១ ខាង​មុខ ហើយ​រដូវ​កាល​ចាស់​គេ​មិន​សូវ​បាន​លេង​នោះ​ទេ ដោយ​ឈរ​ជើង​លើ​ទីលាន​មិន​ដល់ ៧០០ នាទី​ផង។ ការ​ចរចា​នេះ​មាន​ភាគរយ​ខ្ពស់​អាច​សម្រេច​ទៅ​បាន ប្រសិន​ណា Inter ហ៊ាន​បើក​ចិត្ត​ចាយ​លុយ​តែ​បន្តិច។

បញ្ជាក់​ថា​រដូវ​កាល​ចាស់ ២០១៩/២០ ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ បង្ហាញ​ខ្លួន ២៤ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ១ លើក​ឲ្យ​ក្លឹប​អ៊ីតាលី៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT