Koeman គ្មាន​សិទ្ធ​ដឹកនាំ​ Barca បើក​ឆាក​ការ​ប្រកួត​នៅ LaLiga បាន​ឡើយ

ក្លឹប Barcelona នឹង​ចាប់​ផ្តើម​បើក​ការ​ប្រកួត​ជុំ​ដំបូង​របស់​ខ្លួន​ទល់ Villarreal នៅ​ឯ​កីឡដ្ឋាន Camp Nou នា​ថ្ងៃ​ទី ២៧ ​កញ្ញា ប៉ុន្តែ​សម្រាប់​អ្នកចាត់ការ​លោក Ronald Koeman គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដឹកនាំ​ការ​ប្រកួត​នោះ​ឡើយ។

ត្បិត​បើ​លោក​បាន​មក​ជំនួស Quique Setien និង​ឆ្លង​កាត់​ការ​ប្រកួត​មិត្តភាព​ចំនួន ២ លើក​ហើយ​ក្តី ប៉ុន្តែ​បុរស​សញ្ជាតិ​ហូឡង់​មិន​ទាន់​សម្រេច​ការ​ចាត់តាំង​ផ្លូវការ​ពី​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ហៅ​កាត់ RFEF នៅ​ឡើយ។

តាម​របាយការណ៍​ពី El Patridazo de COPE ​ចុះ​ផ្សាយ​ថា ភាគី​ខាង​គ្រូ​ចាស់​លោក Setien និង​ក្លឹប Barcelona មិន​ទាន់​ព្រមព្រៀង​លើ​ប្រាក់​បង់​ផ្តាច់​ក្នុង​ការ​ដក​តំណែង​របស់​គ្រូ​ចាស់ បែប​នេះ​មាន​ន័យ​ថា សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ EFEF មិន​អាច​ចុះ​ហត្ថលេខា​ប្រកាស​ចាត់តាំង Koeman ជា​ផ្លូវការ​បាន​ទេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT