Hun Sen Cup ៨ក្រុមចុងក្រោយ ជើងទីមួយ ក្រុមណាខ្លះនឹងដណ្តើមបានជ័យជម្នះ?

ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៅក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រចាំឆ្នាំ ២០១៨ នឹងប្រារព្ធធ្វើឡើងក្នុងថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៨ សម្រាប់ជើងទីមួយ ដោយមានរឿងខ្លះៗដែលអ្នកគួរស្វែងយល់លំអិតក្នុងវគ្គនេះ ។

១. លក្ខនិកៈប្រកួត
គូប្រកួតទាំងអស់ ត្រូវជួបគ្នាចំនួន ២លើក ដោយលើកទីមួយនៅថ្ងៃនេះ និងលើកទីពីរនៅថ្ងៃទី ៨ ខែសីហា ខាងមុខ ក្នុងរូបមន្តប្តូរទឹកដី ។ ក្រុមឈ្នះក្រោយបូកសរុបលទ្ធផលទាំងពីរជើង ត្រូវបន្តទៅវគ្គ ៤ក្រុមចុងក្រោយ (ពាក់កណ្តាលផ្តាច់ព្រ័ត្រ) ខណៈដែលក្រុមចាញ់ត្រូវហាលអាវ ពោលគឺធ្លាក់ ។
២. សមាសភាពក្រុមចូលរួម
៧ក្រុមក្នុងវគ្គនេះ គឺជាសមាជិកលីគកំពូលកម្ពុជា រួមមាន បឹងកេត ព្រះខ័នរាជស្វាយរៀង ណាហ្គាវើល ភ្នំពេញក្រោន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងការពារជាតិ និង អង្គរថាយហ្គឺរ ខណៈដែល ក្រុមយុវជនសាលាបាល់ទាត់ជាតិ U-18 គឺជាបេក្ខភាពតែមួយគត់ដែលឡើងមកពីវគ្គជម្រុះក្នុងនាមជាក្រុមជើងឯកថ្នាក់ខេត្ត ។
៣. តើការប្រកួតជើងទីមួយ នឹងធ្វើឡើងនៅទីណា ពេលណា ?
ខាងក្រោមគឺជាកាលវិភាគពេញសម្រាប់ការប្រកួតទាំង ៤គូ៖
៤.មានរឿងអ្វីបន្ថែមទៀត ដែលគួរដឹង ?

អំពីគូប្រកួត ណាហ្គាវើល និងបឹងកេត ធ្លាប់ជួបគ្នាម្តងរួចមកហើយក្នុងពានរង្វាន់មួយនេះ ដោយកាលពីឆ្នាំ ២០១៤ ដោយកាលនោះ បឹងកេត​ បានឈ្នះដោយលទ្ធផល ៣-០ ក្នុងវគ្គដណ្តើមចំណាត់ថ្នាក់លេខ ៣ ។

ក្រៅពីនេះទៀតគឺគូពិសេសមួយគូទៀត រវាង ក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀង ដែលជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup ឆ្នាំ ២០១៦ ដែលកាលនោះ ក្រសួងការពារជាតិ ដណ្តើមយកជើងឯកបានទាំងត្រដាបត្រដួស ពោលគឺនៅវគ្គកាត់សេចក្តី១១ម៉ែត្រ លទ្ធផល ៦-៥ ក្រោយពីបញ្ចប់ ៩០នាទី បានត្រឹម ១-១ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT