Havertz ​ថា Premier League ​គឺ​ពិត​ជា​ស្វិតស្វាញ​ជាង Bundesliga ​ឆ្ងាយ​

​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Haverts ​របស់​ក្រុម Chelsea ​បាន​អះអាង​ថា​ក្របខណ្ឌ Premier League ​ពិត​ជា​ស្វិតស្វាញ​និង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង Bundesliga ​ទៅ​ទៀត។

​កីឡាករ​វ័យ​ក្មេង​ខាង​លើ​នេះ ​កាល​ពី​ប្រកួត​បើក​ឆាក​កន្លង​ទៅ ​បាន​ចូល​លេង​ឱ្យ​ក្រុម Chelsea ​ហើយ ប៉ុន្តែ​មិន​ទាន់​រក​គ្រាប់​បាន​នៅ​ឡើយ​ទេ។ ​Havertz ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា​ការ​ប្រកួត​នៅ​ទី​នេះ ​គឺ​ពិត​ជា​មាន​ភាព​ស្វិតស្វាញ​ខ្លាំង​ជាង​នៅ​អាល្លឺម៉ង់​ទៅ​ទៀត។ ​ការ​ប្រកួត​សុទ្ធ​តែ​មាន​ការ​ប្រជែង​គ្នា​ខ្លាំង ​និង​ក្រុម​ទាំង​អស់​សុទ្ធ​តែ​មាន​សមត្ថភាព​។

​រំលឹក​ថា Chelsea ​បើក​រដូវ​កាល​មក ​បាន​យក​ឈ្នះ​លើ​ក្រុម Brighton ​ក្នុង​លទ្ធផល ៣-១។ ​ក្រុម​របស់​លោក Lampard ​នេះ ​កាល​ពី​ប្រកួត​បើក​ឆាក​កន្លង​ទៅ​កីឡាករ​មិន​ទាន់​ពេញ​ជើង​ទេ ព្រោះ​កីឡាករ​ចំណូល​ថ្មី​ខ្លះ​របួស ​មិន​ទាន់​អាច​ចូល​លេង​បាន៕ប្រភព៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT