Jack Grealish  ​ត​កុងត្រា​ដល់​៥​ឆ្នាំ​ទៀត​ជាមួយ Aston Villa ​

ខ្សែ​ប្រយុទ្ធ Jack Grealish ​បាន​បន្ដ​កុងត្រា​ដល់​ទៅ​៥​ឆ្នាំ​ទៀត​ជាមួយ​ក្រុម Aston Villa ​ដោយ​ទទួល​បាន​តម្លៃ​ពលកម្ម​ដល់​ទៅ ១៣៥ ០០០​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍។

Jack ​ជា​កីឡាករ​ដែល​ត្រូវ​បាន​ក្រុម Man Utd ​ចង់​បាន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​រូបគេ​បាន​បន្ដ​កុងត្រា​ថ្មី​នៅ​ក្លឹប Aston ​ទៅ​ហើយ ​ដោយ​ទទួល​បាន​ការ​តំឡើង​តម្លៃ​ពលកម្ម​ ​៥៥ ០០០​ផោន​ក្នុង​១​សប្ដាហ៍ បើ​ធៀប​ជាមួយ​កុងត្រា​ចាស់។ កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ ​គឺ​ជា​អ្នក​រក​បាន​១​គ្រាប់ ​នៅ​ប្រកួត​ចុង​ក្រោយ​ដែល​ជួយ​ក្រុម Aston ​អាច​បន្ដ​កៅអី​នៅ Premier League ​ទៀត​បាន​រដូវ​កាល​នេះ។

​រំលឹក​ថា​ការ​បន្ដ​កុងត្រា​ដល់​ទៅ​៥​ឆ្នាំ​ទៀត​នេះ ​នឹង​ធ្វើ​ឱ្យ Jack ​មាន​តម្លៃ​ខ្លួន​កាន់​តែ​ខ្ពស់។ ​ក្រុម Aston ​នឹង​មិន​និយាយ​អ្វី​ឡើយ ប្រសិន​ណា​បើ​ក្លឹប​ដែល​ចង់​បាន​នោះ ​មិន​ហាន​ដល់​តម្លៃ​៨០​លាន​ផោន​ទេ​នោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT