ប្រធាន​ក្លឹប Lyon៖ “Bartomeu ប្រាប់​ខ្ញុំ​ថា Barcelona គ្មាន​លុយ​ចាយ​លើ Depay ទេ”

Memphis Depay ដែល​ល្ហៀងៗ​ថា​កៀក​នឹង​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​ថ្មី Barcelona ស្រាប់​តែ​ត្រូវ​បាន​ប្រធាន​ក្លឹប Lyon និយាយ​កាត់​នៅ​ថ្ងៃ​នេះ រុញ​ឲ្យ​ភាគរយ​នៃ​ការ​មក​ដល់​ហាក់​ធ្លាក់​ចុះ​ទៅ​វិញ។

ប្រធាន​ក្លឹប​បារាំង លោក Jean-Michel Aulas បាន​ទម្លាយ​ថា Barcelona មិន​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​លើ Depay បាន​ឡើយ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​កំឡុង​ជំងឺ COVID-19។

ឆ្លើយតប​នៅ​លើ Twitter លោក Aulas និយាយ៖ “ប្រធាន​ក្លឹប Barcelona គេ​បាន​ប្រាប់​ខ្ញុំ​កាល​ពី​ថ្ងៃ​អាទិត្យ ថា​ក្លឹប​របស់​គេ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​សារ COVID-19 អ៊ីចឹង​មិន​អាច​ដាក់​សំណើ​ទៅ​បាន​នោះ​ឡើយ”។

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ២៦ ឆ្នាំ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរមួត​ជាមួយ​គ្រូ​បច្ចុប្បន្ន​លោក Ronald Koeman នៅ​ឯ​ក្លឹប Barcelona។ រដូវ​កាល ២០១៩/២០ គេ​រក​បាន ១៥ គ្រាប់​និង Assist ២ លើក នៅ ២២ ប្រកួត​សរុប៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT