កីឡាករ​ល្បឿន​លឿន​បំផុត​ ៣ រូប​ក្នុង​ហ្គេម FIFA21 ​មាន Mbappe តែ​អត់ Davies

ត្បិត​បើ​ទិន្នន័យ​តាម​ប្រភព​ច្បាស់ការ​បង្ហាញ​ថា Alphonso Davies ជា​កីឡាករ​អាច​ប្រើប្រាស់​ល្បឿន​លឿន​បំផុត​នៅ​ឆ្នាំ ២០២០ នេះ​ក្តី ប៉ុន្តែ​ការ​វាយ​តម្លៃ​ក្នុង​ហ្គេម FIFA 21 បែរ​ជា​ចេញ​ផ្សេង​ទៅ​វិញ។

ចំណោម​កីឡាករ ៣ រូប​មាន​ល្បឿន​លឿន​បំផុត​ក្នុង​ហ្គេម​បាល់ទាត់​ដែល​មាន​តម្លៃ ៦០ ដុល្លារ​មួយ​នោះ គឺ​មាន​តែ Adama Traore, Kylian Mbappe និង Vinicius Junior តែ​ប៉ុណ្ណោះ។ ត្រង់​ផ្នែក​ល្បឿន Mbappe និង Traore ឡើង​ដល់ ៩៦ រី​ឯ Vinicius ​ឡើង​ដល់ ៩៥។

ដោយ​ឡែក​សម្រាប់​កីឡាករ​បញ្ជូន​បាល់​ល្អ​បំផុត​ទាំង ៣ រូប​មាន​ដូច​ជា Christian Eriksen ​បាន ៨៨ Toni Kroos បាន ៩១ និង Kevin de Bruyne បាន ៩៣៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT