កីឡាករ ៦ រូប​មាន​ល្បឿន​លឿន​បំផុត​នៅ​ឆ្នាំ ២០២០ ដោយ Ronaldo ​វ័យ​ចំណាស់​ជាង​គេ

តាម​របាយការណ៍​ពី Gazzetaa dello Sport បាន​ចុះ​ផ្សាយ​នូវ​ទិន្នន័យ​នៃ​ល្បឿន​លើ​ទីលាន​របស់​កីឡាករ​កំពូលៗ​សម្រាប់​ឆ្នាំ ២០២០។

ប្រភព​បាន​បង្ហាញ​ឈ្មោះ​កីឡាករ ៦ រូប ដែល​មាន ៥ រូប​ស្ថិត​នៅ​វ័យ​ក្មេង​ចន្លោះ​អាយុ ១៩ ឆ្នាំ​ទៅ ២៤ ឆ្នាំ ហើយ​មាន​តែ​ម្នាក់​គត់​ដែល​វ័យ​ជ្រេ​ចូល​ ៣៥ ឆ្នាំ នោះ​គឺ Cristiano Ronaldo។ យើង​ធ្វើ​ការ​បង្ហាញ​ស្ថិតិ​ល្បឿន​អតិបរមា​របស់​អ្នក​ទាំង ៦ ដូច​ត​ទៅ៖

6.Cristiano Ronaldo ល្បឿន ៣៤,៦០ គ.ម/ម៉
5.Erling Haaland ល្បឿន ៣៦,០៤ គ.ម/ម៉
4.Kylian Mbappe ល្បឿន ៣៦,០៤ គ.ម/ម៉
3.Adama Traore ល្បឿន ៣៦,២១ គ.ម/ម៉
2.Achraf Hakimi ល្បឿន ៣៦,៤៨ គ.ម/ម៉
1.Alphonso Davies ល្បឿន ៣៦,៥១ គ.ម/ម៉

បញ្ជាក់​ថា ​យុវជន​វ័យ ១៩ ឆ្នាំ លេង​ឲ្យ Bayern Munich គឺ Alphonso Davies បាន​បំបែក​កំណត់ត្រា​ការ​ប្រើ​ល្បឿន​លឿន​បំផុត​សម្រាប់​ឆ្នាំ ២០២០ នៅ​ឯ​ប្រកួត​ទល់ Borussia Dortmund ដោយ​គ្រា​នោះ​គឺ Haaland មាន​ឱកាស​ទទួល​យក​បាល់​ដាច់​មាត់ ហើយ​ប្រើ​បច្ចេកទេស​អូស​ដាច់​កីឡាករ ២ រូប​បាត់​ទៅ​ហើយ ប៉ុន្តែ​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ គឺ Davies ស្រាប់​តែ​ប្រើ​ល្បឿន​ដ៏​លឿន​រត់​ពី​ពាក់​កណ្តាល​តារាង​មក​កាត់​យក​បាល់​របស់​ខ្សែ​ប្រយុទ្ធ​ន័រវេស​មិន​ឲ្យ​សម្រេច​ទី​ទាល់​តែ​បាន៕

ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT