Inter ច្រាន​ចោល​ព័ត៌មាន​ថា Real Madrid ដាក់​សំណើ​ចង់​បាន Lautaro Martinez

ក្លឹប Inter Milan បាន​ច្រាន​ចោល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចង់​បាន​កីឡាករ Lautaro Martinez ពី​សំណាក់​ក្លឹប​យក្ស Real Madrid ដោយ​ថា​វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ។ នេះ​បើ​តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​លោក Fabrizio Romano អ្នក​សារព័ត៌មាន​របស់ Sky Sports បាន​ចុះ​ផ្សាយ។

ប្រភព​បាន​សង្កត់​ធ្ងន់​ថា កីឡាករ​អាហ្សង់ទីន​ទំនង​ជា​មិន​ចាកចេញ​ពី​ក្លឹប​ឡើយ ពោល​គឺ​ឈ្មោះ​របស់​គេ​ប្រហែល​កាត់ផ្តាច់​ចេញ​ពី​ទីផ្សារ​ដោះដូរ​តាំង​ពី​ផុត​កុងត្រា​ដាក់​លក់​នៅ​តម្លៃ​១០០ លាន​អឺរ៉ូ​មក​ម្ល៉េះ។

យ៉ាងណាមិញ​ប្រសិន​ជា​បាន ក៏​មិនមែន Madrid ដែរ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ក្លឹប Barcelona ដោយ​ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​ក្លឹប​លោក Josep Maria Bartomeu សម្លឹង​ឃើញ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​តាំង​ពី​យូរ​ណាស់​មក​ហើយ និង​ចង់​យក​មក​អម​ជើង Lionel Messi នៅ​តំបន់​ជួរ​មុខ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT