Roma ត្រូវ​ថ្លៃ​លើ​ការ​នាំ​យក Milik ក៏​រាប់​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្លឹប Juventus

ក្លឹប AS Roma ត្រូវ​បាន​គេ​រាយការណ៍ ថា​ព្រមព្រៀង​លើ​តម្លៃ​ផ្ទេរ​ Arkadiusz Milik ជាមួយ​ក្លឹប Napoli ហើយ ដោយ​បច្ចុប្បន្ន​នៅ​អុត​មើល​តែ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ផ្ទាល់​សម្រាប់​ថ្លៃ​ពលកម្ម​និង​កុងត្រា​ផ្សេងៗ​តែ​ប៉ុណ្ណោះ។

សារ​នេះ​គឺ​ជា​រឿង​ល្អ​សម្រាប់ Juventus ព្រោះ​ប្រសិន​ណា កីឡាករ​ប៉ូឡូញ​ជ្រើសរើស​ការ​ផ្ទេរ​មក​ក្លឹប Roma មែន នោះ​ខ្សែ​ប្រយុទ្ធ Edin Dzeko ដែល​ឈរ​ជើង​នៅ Roma សព្វថ្ងៃ​ប្រាកដ​ជា​នឹង​ត្រូវ​លក់​ចេញ​ឲ្យ​ទៅ​ក្លឹប Juventus ជាក់​ជា​មិន​ខាន។

Dzeko ដែល​មាន​វ័យ​ ៣០ ជ្រេ​ហើយ​នោះ ល្ហៀងៗ​ប៉ុន្មាន​សប្តាហ៍​មក​ហើយ ថា​ត្រូវ​បាន​ក្លឹប​សេះ​បង្កង់​សម្លឹង​ចង់​បាន ហើយ​គ្រោង​នឹង​យក​ឲ្យ​បាន​មុន​បញ្ចប់​ទីផ្សារ​ដោះដូរ​នា​ខែ​តុលា​ខាង​មុខ​ទៀត​ផង៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT