Varane ​កំហុស​ទល់ Man City ​គឺ​ជា​រឿង​ពិបាក​បំភ្លេច​បំផុត​

ខ្សែ​ការពារ Varane ​បាន​បញ្ជាក់​ថា​ការ​បង្ក​កំហុស​២​លើក​របស់​ខ្លួន​ទល់​ក្រុម Manchester City ​នៅ​តែ​ជា​រឿង​មួយ​ដែល​ខ្លួន​មិន​អាច​បំភ្លេច​បាន​នោះ​ទេ​។

​ក្រុម Real Madrid ​បាន​ប្រកួត​ចាញ់​ក្រុម Man City ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​រដូវ​កាល​មុន​នោះ។ ​បរាជ័យ​នោះ​ដែរ គឺ​កើត​ចេញ​ពី​ការ​ធ្វើ​ឱ្យ​មាន​កំហុស​របស់​ខ្សែ​ការពារ Varane ​២​ដង ​ដែល​ឱ្យ​កីឡាករ​ក្រុម Man City ​ឆក់​ឱកាស​បាន​ស្វែង​រក​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង។

​ចំពោះ​កំហុស​នោះ​ដែរ Varane ​បាន​បញ្ជាក់​ថា​ខ្លួន​គេ​នៅ​តែ​ចង់ចាំ​ជា​និច្ច ​ហើយ​វា​នឹង​ក្លាយ​ជា​រឿង​ដែល​មិន​អាច​បំភ្លេច​ងាយ​ៗ​បាន​ឡើយ។ ​កីឡាករ​បារាំង​រូប​នេះ ​បាន​និយាយ​ថា​៖ “វា​ជា​ការ​ប្រកួត​ដែល​ពិបាក​សម្រាប់​ខ្ញុំ។ វា​នៅ​តែ​រំលឹក​ខ្ញុំ​ជា​និច្ច”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT