Suarez ​នឹង​អង្គុយ​កៅអី​បម្រុង​ពេញ​១​រដូវ​កាល ​បើ​សិន​ចង់​បន្ដ​នៅ Barcelona ​

​ខ្សែ​ប្រយុទ្ធ Luis Suarez ​នឹង​អង្គុយ​កៅអី​បម្រុង​ពេញ​១​រដូវ​កាល​តែ​ម្ដង ប្រសិន​បើ​រូបគេ​នៅ​តែ​ចង់​បន្ដ​លេង​ឱ្យ​ក្រុម FC Barcelona ​ក្នុង​កុងត្រា​ដែល​នៅ​សល់​១​រដូវ​កាល​ទៀត​នោះ។

​លោក Ronald Koeman ​បាន​ប្រាប់​ទៅ​កីឡាករ​អ៊ុយរុយហ្គាយ​ឱ្យ​រក​ក្លឹប​ថ្មី​លេង​ទៅ នា​រដូវ​កាល​ក្រោយ​នេះ ​ដោយសារ​តែ​រូបគេ​មិន​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ត្រូវ​ប្រើប្រាស់​នោះ​ទេ។ ​តែ​សាមី​ខ្លួន​វិញ ​កុងត្រា​ដែល​នៅ​សល់​១​រដូវ​កាល​ទៀត​នោះ គឺ​រូបគេ​មិន​ចង់​ទៅ​ណា​ឡើយ ​ដោយ​ចង់​បន្ដ​ប្រឹងប្រែង​ដើម្បី​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​រហូត​ដល់​អស់​កុងត្រា។

ដោយ​បច្ចុប្បន្ន​នេះ ​កាល​ពី​ប្រកួត​មិត្តភាព​កន្លង​ទៅ ​លោក Koeman ​ក៏​មិន​បាន​ដាក់ Suarez ​ក្នុង​បញ្ជី​ឈ្មោះ​ឬ​ឱ្យ​លេង​ដែរ។ ​នេះ​ស​បញ្ជាក់​ថា​បើ​ទោះ​ជា​អតីត​កីឡាករ Liverpool ​រូប​នេះ​ចង់​បន្ដ​នៅ​ទៀត ​នោះ​រូបគេ​នឹង​ត្រូវ​អង្គុយ​កៅអី​បម្រុង​ពេញ​១​រដូវ​កាល​ឬ​មាន​ឈ្មោះ​ខ្លះ ​អត់​ខ្លះ​មិន​ខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT