Wolves ​ប្រើ​ពេល​៦​នាទី ​រក​២​គ្រាប់ ​យក​ឈ្នះ​លើ​ក្រុម ​Sheffield United ​

​ក្រុម Wolves ​បើក​ការ​ប្រកួត​លីគ​បាន​យ៉ាង​ល្អ ​ដោយ​ប្រើ​ពេល​តែ​៦​នាទី​ប៉ុណ្ណោះ​រក​បាន​២​គ្រាប់​យក​ឈ្នះ​លើ​ក្រុម ​Sheffield United ​ក្នុង​លទ្ធផល ២-០។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ កែ​បាល់​តែ​៣​នាទី​ប៉ុណ្ណោះ ​ក្រុម Wolves ​អាច​បំបែក​ពង​មាន់​បាត់​ទៅ​ហើយ ដោយ Jimenez ​ស្រប​ពេល​៣​នាទី​បន្ទាប់​ទៀត ​ក៏​ស្រាប់​តែ Saiss ​រក​បាន​១​គ្រាប់​ទៀត ​ឱ្យ​ក្រុម​របស់​លោក Nuno ​នាំ​មុខ​២-០ ​នៅ​ត្រឹម​នាទី​ទី​៦​ទៅ​ហើយ។ ​យ៉ាងណាមិញ ​លទ្ធផល​នេះ ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​ឯ​ណោះ ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។

​Wolves ​ដែល​មាន​កីឡាករ​ព័រទុយហ្គាល់​យ៉ាង​ច្រើន​នោះ ​លេង​បាន​ល្អ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ។ ​ដោយ​ឡែក​រដូវ​កាល​នេះ បើក​ឆាក​ពួកគេ​ក៏​នៅ​តែ​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​សមត្ថភាព​គ្រប់គ្រាន់​មិន​ចាញ់​ក្រុម​ដទៃ​ទៀត​ឡើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT