Chelsea ​បើក​ឆាក​លីគ ​យក​ឈ្នះ​ក្រុម Brighton ​បាន​ក្នុង​លទ្ធផល ​៣-១​

​ក្រុម​តោ​ខៀវ Chelsea ​ប្រកួត​បើក​ឆាក​រដូវ​កាល​ខ្លួន ​ដោយ​យក​ឈ្នះ​លើ​ក្រុម Brighton ​ក្នុង​លទ្ធផល ​៣-១ ​នៅ​យប់មិញ​នេះ​។

​បន្ទាប់​ពី​ចំណាយ​ប្រាក់​ជាង​២០០​លាន​ផោន​ដើម្បី​ទិញ​កីឡាករ​ថ្មី​មក​រួម​ក្រុម ​ឃើញ​ថា​ក្រុម Chelsea ​មាន​ទម្រង់​លេង​ប្លែក​ជាង​មុន ​បើ​ទោះ​ជា​កីឡាករ​៣​នាក់​ដែល​ទិញ​បាន​មិន​អាច​ចូល​លេង​នៅ​យប់មិញ​ក៏​ដោយ។ Werner ​លេង​បាន​យ៉ាង​ល្អ​នៅ​តំបន់​ខាង​លើ ​និង​បង្កើន​ឱកាស​ជា​ច្រើន ​បើ​ទោះ​ជា​មិន​អាច​រក​គ្រាប់​បាល់​បាន​ក៏​ដោយ។ ​៣​គ្រាប់​ដែល​ធ្វើ​បាន​របស់​តោ​ខៀវ​នោះ ​ចេញ​ពី​ជើង​របស់ Jorginho ​នាទី​២៣ James ​នាទី​៥៦ ​និង Zouma ​នៅ​នាទី​៦៦។

​ការ​ប្រកួត​បន្ទាប់​របស់​ក្រុម Chelsea ​ក្នុង​ពាន​រង្វាន់ Premier League ​នេះ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​នៅ​ថ្ងៃ​ទី​២០​សប្ដាហ៍​ក្រោយ​នេះ​តែ​ម្ដង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT