Ronaldo ទិញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ឲ្យ​ Georgina មាន​តម្លៃ​ថ្លៃ​ជាង​គេ​ធៀប​នឹង​គូស្នេហ៍​ឯ​ទៀត

Cristiano Ronaldo ​ត្រូវ​គេ​រាយការណ៍ ថា​បាន​ទិញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ដែល​មាន​តម្លៃ​កប់​ពពក​មួយ​ជូន​ដល់​គូស្នេហ៍​របស់​ខ្លួន​គឺ​តារា​ម៉ូដែល Georgina Rodriguez។

ការ​ចំណាយ​លើក​នេះ បាន​រុញ​ឲ្យ​ឈ្មោះ​ Ronaldo និង Georgina ឡើង​ជា​គូស្នេហ៍​លំដាប់​ទី ១ ក្នុង​ពិភព​បាល់ទាត់ ដែល​ចំណាយ​លើ​ថ្លៃ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ខ្ពស់​បំផុត​ដល់​ទៅ ៦១៥ ០០០ ផោន​ឬ​ខ្ទង់​ជិត ៧៨ មុឺន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ទិន្នន័យ​ស្រង់​ចេញ​ពី​ប្រភព GamblingDeals។

កន្លង​មក​ក៏​ធ្លាប់​មាន​គូស្នេហ៍​ឯ​ទៀត​ដែល​ចាយ​ក្រាស់ក្រែល​លើ​រឿងរ៉ាវ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​នេះ​ដូច​គ្នា តួ​យ៉ាង​ដូច​ជា​អ្នកចាំទី Jordan Pickford និង Megan Davison ចំណាយ​អស់ ៦៤ មុឺន​ដុល្លារ ​រី​ឯ​អតីត​ខ្សែ​ការពារ Ashley Cole និង Cheryl ចាយ​អស់​ជាង ៣៥ មុឺន​ដុល្លារ។

គួរ​បញ្ជាក់​ថា Ronaldo បាន​ចាប់ផ្តើម​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​តារា​ម៉ូដែល​កូន​កាត់​អេស្ប៉ាញ-អាហ្សង់ទីន​ខាង​លើ នៅ​កំឡុង​ឆ្នាំ ២០១៧ ហើយ​មាន​កូន​ស្រី​ជា​ចំណង​ដៃ​មួយ ដែល​គិត​មក​ទល់​ពេល​នេះ​គេ​មាន​អាយុ ២ ឆ្នាំ​ហើយ៕

ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT