Mourinho ថា​ចាញ់ Everton យប់មិញ ដោយសារ​ការ​រាតត្បាត​វីរុស COVID-19

Jose Mourinho បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្លឹប Everton ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti នា​លទ្ធផល ១-០ កាល​ពី​យប់​មិញ។

ជាមួយ​បរាជ័យ​ជុំ​ដំបូង​នេះ អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ក្រុម​របស់​ខ្លួន​ចាញ់​ដោយសារ​តែ​វីរុស COVID-19 ពោល​ដោយសារ​កីឡាករ​មាន​ផ្ទុក​ជំងឺ​នេះ​ច្រើន​ពេក​ហើយ​មិន​អាច​ត្រៀម​ខ្លួន​ទាន់​ពេល​ពេលវេលា​សម្រាប់​ការ​ប្រកួត។

Mourinho និយាយ​ថា៖ “កីឡាករ​របស់​យើង​ជា​ច្រើន​មិន​អាច​រៀបចំ​ខ្លួន​ប្រកួត​ត្រៀម​បើក​រដូវ​កាល​បាន​ស្រួល​បួល​នោះ​ទេ ដោយ​យើង​មាន​តេស្ត​ឃើញ​ករណី​លទ្ធផល​វិជ្ជមាន COVID-19 ហើយ​យើង​ក៏​មាន​សិទ្ធ​ដោយ​មិន​ចាំ​បាច់​និយាយ​ថា​ពួក​គេ​ជា​នរណា​ខ្លះ​ដែរ តែ​ពិត​ណាស់​គឺ​យើង​មាន​កីឡាករ​ច្រើន​ដែល​តេស្ត​ឃើញ​វិជ្ជមាន”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT