Rodgers ជឿ​ជាក់ Vardy ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ទៀត​រដូវ​កាល​នេះ​

​ក្រុម Leicester City ​នៅ​តែ​បើក​ឆាក​លីគ​កំពូល​អង់គ្លេស​បាន​ល្អ​ដដែល ពោល​គឺ​យក​ឈ្នះ​លើ​ក្រុម West Brom ​ក្នុង​លទ្ធផល ​៣-០។

​ការ​បើក​ឆាក​ដំបូង​នៅ​យប់មិញ​នេះ ក្រុម Leicester City ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​ពួកគេ​អាច​យក​ឈ្នះ​បាន​ដល់​ទៅ​៣​គ្រាប់​ឯ​ណោះ។ ៣​គ្រាប់​នោះ​ដែរ ​រក​បាន​ដោយ ​Castagne ​១​គ្រាប់ ​និង Vardy ​២​គ្រាប់ ដោយ​២​គ្រាប់​នោះ ​ជា​បាល់​ប៉េណាល់ទី​ទាំង​ពីរ​គ្រាប់​តែ​ម្ដង។ ​ការ​បើក​រដូវ​កាល​បាន​យ៉ាង​ល្អ​នេះ​ដែរ ធ្វើ​ឱ្យ​លោក Rodger ​អ្នក​ចាត់ការ​ក្រុម​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។

​អតីត​គ្រូ​បង្វឹក​របស់​ក្រុម Liverpool ​ខាង​លើ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “មាន​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ​ជា​ច្រើន​បច្ចុប្បន្ន​នេះ ​ហើយ Vardy ​ក៏​ស្ថិត​ក្នុង​ចំណោម​ពួកគេ​នោះ​ដែរ។ ​គាត់​ពិត​ជា​ល្អ​មែនទែន ​ទាំង​ការ​បញ្ចប់​ទី ​និង​ញាក់​បាល់។ ​គាត់​បាន​បង្ហាញ​ថា​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ជួយ​ក្រុម​នា​រដូវ​កាល​នេះ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​ទៀត​ដូច​រដូវ​កាល​មុន”៕ប្រភពDailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT