Mbappe ​ថា​ចង់​ចេញ​ពី PSG ​នៅ​ចប់​រដូវ​កាល​នេះ​

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ក្រុម PSG ​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម​នៅ​ចប់​រដូវ​កាល​នេះ​ហើយ។

​ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ​នេះ ​កំពុង​នៅ​ដោយ​ឡែក​ដើម្បី​ព្យាបាល​មេរោគ Covid-19 ​ដែល​រូបគេ​ទើប​តែ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ ​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​បារាំង។ ​អវត្តមាន​កីឡាករ​វ័យ​ក្មេង​​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ PSG ​ចាញ់​២​ប្រកួត​ជាប់​គ្នា​ហើយ​នៅ​ក្នុង​លីគ ​ហើយ​ប្រកួត​ចុង​ក្រោយ​នេះ ​មាន​កាត​ក្រហម​ដល់​ទៅ​៥​នាក់​ឯ​ណោះ។

​អំឡុង​ពេល​ក្រុម​កំពុង​យ៉ាប់​នេះ​ផង Mbappe ​​បែរ​ជា​ធ្លាយ​ដំណឹង​ថា​ចង់​ចាកចេញ​ពី​ក្រុម​ទៅ​ហើយ ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង។ ​ការ​ចង់​ចាកចេញ​នេះ គឺ​នៅ​ពេល​ចប់​រដូវ​កាល​នេះ ​នៅ​ពេល​ដែល​កុងត្រា​របស់​គេ​នៅ​សល់​ត្រឹម​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ ​ក្រុម Real Madrid ​ជា​ក្រុម​ដែល​ទាក់ទង​ចង់​បាន​អតីត​កីឡាករ Monaco ​នេះ​ជាង​គេ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT