Neymar ​ថា​គេ​ហៅ​ខ្លួន អា​​កូន​ស្វា អំឡុង​ពេល​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​កីឡាករ ​Gonzalez

​ខ្សែ​ប្រយុទ្ធ Neymar ​ទទួល​បាន​កាត​ក្រហម​កាល​ពី​យប់មិញ ​ក្រោយ​ពី​រូបគេ​បាន​រុញ​ក្បាល​របស់​កីឡាករ Gonzalez ​នៅ​ចុង​ម៉ោង ​ក្រោយ​ពី​ក្រុម​ទាំង​ពីរ​ប៉ះ​ទង្គិច​គ្នា។

សម្រាប់​ការ​ប្រកួត PSG ​ទល់​ក្រុម ​Marseille ​នៅ​យប់មិញ​នេះ ​មាន​កីឡាករ​កាត​ក្រហម​ដល់​ទៅ​៥​នាក់​ឯ​ណោះ​នៅ​ចុង​ម៉ោង ​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​​ច្រើន​។ ​ដោយ​ក្នុង​នោះ​ដែរ Neymar ​កីឡាករ​ទទួល​បាន​កាត​ក្រហម​ម្នាក់​ឯ​ណោះ ​បាន​អះអាង​ថា​កីឡាករ​ក្រុម Marseille ​បាន​ប្រើ​ពាក្យ​សម្ដី​មើល​ងាយ រើស​អើង​ពូជសាសន៍​ដាក់​ខ្លួន ​និង​មិត្ត​រួម​ក្រុម​មុន។

Neymar ​បាន​និយាយ​ថា​៖ “គាត់​និយាយ​មើល​ងាយ​ខ្ញុំ។ នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​វាយ​គាត់។ ​ខ្ញុំ​សោកស្ដាយ​តែ​រឿង​មួយ​ទេ ​គឺ​ខ្ញុំ​មិន​បាន​វាយ​គាត់​ឱ្យ​ខ្លាំង​ជាង​នេះ។ ​ខ្ញុំ​ទទួល​បាន​កាត​លឿង​ទី​២ ​និង​បណ្ដេញ ប៉ុន្តែ​ខាង​ក្រុម​គេ​វិញ​មិន​មាន​បាន​អ្វី​សោះ។ ​ខ្ញុំ​កំពុង​ឆ្ងល់​ថា VAR ​កំពុង​គិត​អី”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT