Jose ​ថា​ក្រុម Spurs ​លេង​យប់មិញ ​របៀប​ថា​ខ្ជិល​ៗ ​មិន​ចង់​ប្រកួត​

​ក្រុម Spurs ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Everton ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ ​ក្នុង​ការ​ប្រកួត​បើក​ឆាក Premier League ​។​ក្រុម Spurs ​បើក​ឆាក​នៅ​យប់មិញ​នេះ លេង​មិន​បាន​ល្អ​ឡើយ ​ខណៈ​ដែល​ក្រុម Everton ​ពោរពេញ​ដោយ​ទំនុក​ចិត្ត ​និង​មាន​ឱកាស​ច្រើន​មែនទែន។ ​សម្រាប់​លទ្ធផល​ចាញ់​ប្រកួត​បើក​ឆាក​នេះ​ដែរ លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ថា​កូន​ក្រុម​របស់​លោក​ហាក់​ដូច​ជា​មិន​ចង់​លេង​នោះ​ទេ។ ​ការ​ប្រជែង​បាល់ ​និង​គ្រប់​បាល់ ​គឺ​ខ្ជិល​ៗ ដែល​នេះ​ជា​ឱកាស​ល្អ​ដល់ Everton ​លេង​គ្រប​លើ​ខ្លួន។

​Jose Mourinho ​បាន​បន្ថែម​ថា​៖ “ការ​រៀប​ចំ​ក្រុម ការ​ប្រកួត​មិត្តភាព ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់។ កីឡាករ​មួយ​ចំនួន​មិន​ទាន់​ទាំង​បាន​ហ្វឹកហាត់​ពេញលេញ​ផង។ ខ្ញុំ​មិន​ចូល​ចិត្ត​ក្រុម​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ទេ ពួកគេ​ហាក់​ដូច​ជា​មិន​ទាន់​យល់​ចិត្ត​គ្នា និង​ឆាប់​អស់​កម្លាំង​ណាស់។ Kane ​ទើប​ហាត់​ជាមួយ​យើង​បាន​ម្ដង Sissoko ​ទើប​បាន​២​ដង។ ពួកគេ​មិន​ទាន់​បាន​ហាត់​ជុំ​គ្នា​ល្អ​នោះ​ទេ”៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT