Swart៖ “ខ្ញុំ​ដឹង​ថា Koeman ចង់​បាន Salah ហើយ​ Salah ក៏​គេ​ចង់​ទៅ Barcelona ដែរ”

អតីត​កីឡាករ​ហូឡង់​លោក Sjaak Swart បាន​សង្កត់​ធ្ងន់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក Ronald Koeman ពិត​ជា​សម្លឹង​ចង់​បាន Mohamed Salah ឲ្យ​មក​ចូលរួម​នៅ​ក្លឹប​ក្នុង​ប្រទេស​អេស្ប៉ាញ។

សារ​នេះ​វា​ផ្សា​ភ្ជាប់​ជា​ខ្លាំង ជាមួយ​នឹង​ការ​គ្រោង​ចាកចេញ​របស់ Luis Suarez ​ហើយ​បើ​ទោះ​បី​ជា​អ្នក​មាន​បុណ្យ​ល្ហៀងៗ​ថា​ចង់​បាន Lautaro Martinez កីឡាករ​របស់ Inter Milan ឯ​ណោះ​យូរ​ណាស់​មក​ហើយ​ក្តី តែ​លោក Swart បែរ​ជា​សង្កត់​ធ្ងន់​ដល់​ឈ្មោះ Salah ទៅ​វិញ។

ប្រាប់​សារព័ត៌មាន Dazn ​លោក​និយាយ​ថា៖ “ខ្ញុំ​ដឹង​ថា Koeman ចង់​បាន Salah ហើយ​គេ​ក៏​ចង់​ទៅ​ចូលរួម​ដែរ តែ​ខ្ញុំ​មិន​អាច​ទម្លាយ​ទេ​ថា​ព័ត៌មាន​នេះ​ខ្ញុំ​ទទួល​បាន​ពី​ខាង​ណា”។

គួរ​បញ្ជាក់​ថា ប្រសិន​ណា​ Barcelona ពិត​ជា​ចង់​ចរចា​យក Salah មែន​នោះ គឺ​ទាមទារ​ការ​ចំណាយ​ក្រាស់​ដូច​ជំនាន់​កាល​ទិញ Coutinho ចូល​ក្លឹប​អ៊ីចឹង​ដែរ ពោល​គឺ​ទាមទារ​ការ​លក់​ចេញ​កីឡាករ​មិន​សំខាន់​ប៉ុន្មាន​រូប​ជា​មុន​សិន៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT