ជាង ១០ នាទី​ចុង​ម៉ោង Vardy រក​បាន ២ ​គ្រាប់​ជួយ​ឲ្យ Leicester យក​ ៣ ពិន្ទុ​បាន​ធូរ

នៅ​ជំនួប​ជុំ​ទី ១ របស់​កញ្រ្ជោង​ខៀវ Leicester City បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ៣-០ ​ក្រោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ West Bromwich នា​យប់​ថ្ងៃ​អាទិត្យ។

៣ ពិន្ទុ​ដ៏​មាន​ន័យ​នេះ ធ្វើ​បាន​ដោយ​កីឡាករ Timothy Castagne នៅ​នាទី ៥៦ មុន​ពេល Jamie Vardy មាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ​ពីរ​លើក​ផ្ទួន​គ្នា​នៅ​នាទី ៧៤ និង ៨៤។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ សម្រាប់​ក្រុម​ភ្ញៀវ​ហាក់​មាន​ប្រៀប​ជាង​ខ្លាំង ដោយ​ស៊ុត​ចំ​គោលដៅ ៧ លើក ខណៈ​ម្ចាស់​ផ្ទះ​ស៊ុត​បាន ១ លើក​គត់ ហើយ​សាច់​គ្រប់គ្រង​បាល់​ក៏ Leicester ធ្វើ​បាន​ដល់​ទៅ ៦៤ ភាគរយ​ឯ​ណោះ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​បញ្ជាក់​ថា គ្រាប់​បាល់​ទាំង​ ២ របស់ Vardy ក៏​ដូច​ទៅ​នឹង Mohamed Salah របស់ Liverpool ដូច​គ្នា ពោល​ជា​បាល់​ប៉េណាល់ទី​នៅ​ជំនួប​បើក​ឆាក​ដំបូង នេះ​ញាំង​ឲ្យ​ការ​ប្រជែង​តំណែង Top Scorer មើល​ទៅ​ហាក់​ក្តៅ​គគុក​តាំង​ពី​ជុំ​ទី​មួយ​បាត់​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT