លោក Simone ​អ្នក​ចាត់ការ AT Madrid ​ឆ្លង​មេរោគ Covid-19 ​

​លោក Simeone ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​មេរោគ Covid-19 ​ទៅ​ហើយ ​បន្ទាប់​ពី​ធ្វើ​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ត្រៀម​រដូវ​កាល​ថ្មី។​ក្រុម AT Madrid ​បាន​ទៅ​ធ្វើ​ការ​ហ្វឹកហាត់​នៅ Los Angeles ​មុន​ត្រលប់​មក​វិញ​យ៉ាង​លឿន ដោយសារ​តែ​រក​ឃើញ​ថា​មាន​បុគ្គលិក​ឆ្លង​មេរោគ Covid-19 ​។ ​ដោយ​ឡែក​ក្រោយ​ពី​ហ្វឹកហាត់​នៅ​អេស្ប៉ាញ​មួយ​រយៈ​ពេល ​ស្រាប់​តែ​គេ​រក​ឃើញ​ថា​អ្នក​ចាត់ការ Simeone ​ក៏​បាន​ឆ្លង​មេរោគ​ដែរ ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ។ ​លោក​នឹង​ត្រូវ​ដាក់​នៅ​ដោយ​ឡែក ដើម្បី​ព្យាបាល​សិន។

​រំលឹក​ថា​ក្រុម AT Madrid ​នឹង​មិន​មាន​ប្រកួត​ទេ ​រហូត​ដល់​សប្ដាហ៍​ទី​៣​នៃ​លីគ​កំពូល​អេស្ប៉ាញ​ឯ​ណោះ ទើប​ពួកគេ​ចាប់​ផ្ដើម​ប្រកួត។ ដូច្នេះ​មាន​ន័យ​ថា​ពួកគេ​នៅ​សល់​ពេល​២​សប្ដាហ៍​ទៀត​ដែរ ដើម្បី​ត្រៀម​ខ្លួន៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT