Salah ​ស៊ុត Hat-trick ​ជួយ Liverpool ​ឈ្នះ Leeds ​៤-៣ ​

​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Leeds United ​ក្នុង​លទ្ធផល ​៤-៣ ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ English Premier League ​។​ក្របខណ្ឌ​លីគ​កំពូល​អង់គ្លេស​បាន​ត្រលប់​មក​វិញ​ហើយ ​កាល​ពី​យប់មិញ​នេះ ​ដោយ​មាន​ក្រុម​ជា​ច្រើន​ប្រកួត​គ្នា​។ ​តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ក្រុម Liverpool ​ប៉ះ Leeds United ​តែ​ម្ដង។ ​

ក្រុម​ការពារ​តំណែង​ជើង​ឯក​ហង្ស​ក្រហម ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​នាំ​មុខ​ក្រុម Leeds ​ជា​បន្ដ​បន្ទាប់ ហើយ​ក៏​ត្រូវ Leeds ​តាម​ពី​ក្រោយ​រហូត​វិញ​ដែរ។តែ​ទោះ​ជា​លេង​បាន​ល្អ​យ៉ាង​ណា​ក្ដី ​ក៏​ក្រុម Liverpool ​នៅ​តែ​យក​ឈ្នះ​លើ​ក្រុម​ទើប​ឡើង​មក​នេះ​បាន​ដដែល។ ​ដោយ​ខ្សែ​ប្រយុទ្ធ Salah ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​នេះ​៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT