ការ​ចង់​ចាកចេញ​របស់ Messi ធ្វើ​ឲ្យ​រង្គើ​ក្លឹប​ទាំង​មូល ដល់​ថ្នាក់​រៀបចំ​គម្រោង​ការ​ថ្មី​ទាំង​ស្រុង

តាម​ការ​បញ្ជាក់​ពី​អនុ​ប្រធាន​ក្លឹប Barcelona គឺ​លោក Pau Vilanova ​បង្ហើប​ថា ម្ចាស់ដី Camp Nou ពិត​ជា​បាន​យក​ការ​ចង់​ចាកចេញ​របស់ Lionel Messi មក​គិតគូរ ហើយ​សម្រេច​រៀបចំ​និង​ចាប់ផ្តើម​ផែនការណ៍​ថ្មី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។

Messi ​បាន​រំអុក​ក្លឹប​ចង់​ចាកចេញ​នៅ​រដូវ​ក្តៅ ហើយ​ទើប​តែ​ដោះស្រាយ​ចប់​រួចរាល់​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ក្រោយ​ឪពុក​របស់​លោក​ហោះ​មក​ចរចា​ជាមួយ​ប្រធាន​ក្លឹប​ផ្ទាល់​ដល់​ទឹកដី​អេស្ប៉ាញ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ អនុ​ប្រធាន​ក្លឹប​លោក Vilanova ក៏​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ “យើង​ពិត​ជា​រីករាយ​ដែល Messi បន្ត​នៅ​ជាមួយ​យើង ហើយ​ចូលរួម​ជាមួយ​គម្រោងការ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍”។

FOTOS PAU VILANOVA

លោក​បន្ថែម៖ “អ្នក​ចាំ​បាច់​ត្រូវ​យក​ពាក្យ​ដែល​គាត់​និយាយ​មក​គិត ហើយ​ហេតុផល​ហ្នឹង​ទើប​ធ្វើ​ឲ្យ​យើង​ចាប់​ផ្តើម​សារ​ឡើង​វិញញ និង​ចាប់​ផ្តើម​គម្រោងការ​ថ្មី”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT