Valdano៖ “James មិនមែន​ផ្ទេរ​ទៅ Everton ទេ តែ​គេ​ផ្ទេរ​ទៅ Ancelotti FC”

លោក Jorge Valdano បាន​បង្ហាញ​ការ​យល់​ឃើញ​ថា James Rodriguez គេ​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ថ្មី Everton គឺ​បាន​គិត​ដល់​អ្នកចាត់ការ Carlo Ancelotti ធំ​ជាង​ក្លឹប​ទៅ​ទៀត។

អតីត​កីឡាករ​ Real Madrid លោក Valdano បាន​សង្កត់​ធ្ងន់​ថា បុរស​សញ្ជាតិ​កូឡុំប៊ី​គួរ​តែ​ធ្វើ​ការ​ផ្តោត​​សំខាន់​ឲ្យ​បាន​ធំ​ទូលាយ​ជាង​នេះ ប្រសិន​គេ​ចង់​ជោគជ័យ​នៅ Premier League។

ប្រាប់​សារព័ត៌មាន Onda Cero លោក​និយាយ​ថា៖ “James គេ​ធ្វើ​មិន​បាន​ល្អ​នៅ Real Madrid ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ថា គេ​មិនមែន​មក Everton ទេ តែ​មក​ក្រុម Ancelotti FC ដោយ​គាត់​ទំនង​ជា​ខកចិត្ត​កាល​នៅ​ក្លឹប​ចាស់ ហើយ​ទី​បំផុត​កីឡាករ​ក៏​រមែង​ត្រូវ​ការ​គ្រូ​បង្វឹក​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ ហើយ​សម្រាប់ James នោះ​គឺ Ancelotti”។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី ១ ទេ​សម្រាប់​ខ្សែ​បម្រើ​ James ការ​ដែល​មក​រួមរស់​ជាមួយ​ Ancelotti ដោយ​កន្លង​មក​ក៏​ធ្លាប់​រួម​អាជីព​កាល​នៅ Real ជាមួយ​គ្រូ​អ៊ីតាលី​រូប​នេះ​ផង​ដែរ ហើយ​បង្ហាញ​ខ្លួន​សរុប ៥១ ប្រកួត រក​បាន ១៨ គ្រាប់​និង Assist ១៩ លើក ឈរ​ជើង​សរុប​លើ​ទីលាន ៣ ៧៦៣ នាទី៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT