At Madrid សុំ​ដកខ្លួនពី​រឿង​នាំ​យក Suarez ​ព្រោះ​មិន​អាច​ទប់ទល់​ថ្លៃ​ពលកម្ម​បាន

ក្លឹប Atletico Madrid បាន​ដក​ខ្លួន​ពី​ការ​ចង់​បាន Luis Suarez នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ​ហើយ បន្ទាប់​ពី​ការ​ចរចា​លើ​ថ្លៃ​ពលកម្ម​កីឡាករ មិន​អាច​សម្រេច​ទៅ​បាន។ នេះ​បើ​តាម​របាយការណ៍​ Mundo Deportivo បាន​ចុះ​ផ្សាយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ Barcelona កីឡាករ​អ៊ុយរុយហ្គាយ​រក​បាន ២០ លាន​អឺរ៉ូ​ឯ​ណោះ ក្នុង​មួយ​ឆ្នាំ ហើយ​ទំហំ​ប្រាក់​ប៉ុណ្ណេះ​វា​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្លឹប Atletico ជាក់​ជា​មិន​ខាន។

ប៉ុន្តែ​ប្រសិន​ណា At ពិត​ជា​ចង់​បាន​ Suarez ខ្លាំង​មែន​នោះ លុះ​ត្រា​តែ​ក្លឹប​លក់​ចេញ​កីឡាករ​ខ្លះ​សិន ដើម្បី​សម្រាល​បន្ទុក​ចំណាយ​តួ​យ៉ាង​ដូច​ជា Diego Costa ដែល​ត្រូវ​ជាន់ Role នៅ​តំបន់​ប្រយុទ្ធ​កណ្តាល​ស្រាប់។

គួរ​បញ្ជាក់​ថា Suarez នៅ​រដូវ​កាល ២០១៩/២០ រក​បាន ២១ គ្រាប់​និង Assist ១២ លើក​នៅ ៣៦ ប្រកួត ប៉ុន្តែ​រដូវ​កាល​ថ្មី​គេ​ទំនង​ជា​មិន​ស្ថិត​ក្នុង​ផែនការណ៍​ដឹកនាំ​របស់​លោក Ronald Koeman ដែល​ជា​គ្រូ​ថ្មី​ឡើយ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT