យប់​នេះ​ប៉ះ​គូ​ល្អ​មើល! ក្រុម​ទើប Promote ឡើង តតាំង​ក្រុម​ឈ្នះ​ជើង​ឯក PL ជុំ​ទី ១ បើក​រដូវ​កាល​ថ្មី

ជុំ​ទី ១ ​នៅ​ក្របខ័ណ្ឌ Premier League ប្រចាំ​រដូវ​កាល ២០២០/២១ នឹង​ចាប់​ផ្តើម​ពី​យប់​នេះ​ត​ទៅ​ហើយ ដោយ​ក្នុង​ចំណោម​នោះ​មាន​គូ​ពិសេស​មួយ​ត្រូវ​ប៉ះ​គ្នា នោះ​ការ​តតាំង​រវាង​ក្រុម​ឈ្នះ​ជើង​ឯក​ PL រដូវ​កាល​ចាស់ Liverpool និង​ក្រុម​ឈ្នះ​ជើង​ឯក​លីគ​លំដាប់ ២ អង់គ្លេស​ទើប Promote ឡើង​គឺ Leeds United។

សម្រាប់​ជំនួប​ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports នេះ គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ទី ១១៨ ហើយ តែ​បើ​យើង​រាប់​ត្រឹម ៨ ប្រកួត​ចុង​ក្រោយ​តាំង​ពី​ឆ្នាំ ២០០១ គឺ​ Liverpool មិន​ដែល​រង​បរាជ័យ​នោះ​ឡើយ ពោល​ឈ្នះ ៦ ស្មើ ១ (ចាញ់​លើក​ចុង​ក្រោយ​បង្អស់​នៅ​ខែ​មេសា ឆ្នាំ ២០០១ លទ្ធផល ១-២)។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​នោះ គឺ​សម្រាប់​ក្រុម​ដែល​ឈ្នះ Championship និង​ទើប​ Promote ឡើង​ថ្មីថ្មោង មិន​ដែល​បាន​ឈ្នះ​នៅ​ជុំ​ដំបូង​ក្របខ័ណ្ឌ PL សោះ​ឡើយ រាប់​តាំង​ពី​ជំនួប Sunderland ប៉ះ​ Spurs រដូវ​កាល ២០០៧/០៨ រៀង​មក។ ទាំង ១២ ក្រុម​រយៈ​ពេល ១២ ឆ្នាំ​ចុង​ក្រោយ​នេះ ស្មើ ៣ ចាញ់ ៩ រាប់​ទាំង​ជំនួប​កាល​ប៉ះ​គ្នា​របស់ Norwich ទល់ Liverpool នៅ Anfield រដូវ​កាល​ចាស់ ១-៤ ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT