អបអរ Neymar ​ជា​សះស្បើយ​ពី​កូវីដ​១៩​វិញ​ហើយ

ខ្សែ​ប្រយុទ្ធ Neymar ​បាន​ជា​សះស្បើយ​ពី​មេរោគ Covid-19 ​វិញ​ហើយ ​និង​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​វិញ​ជា​ធម្មតា។​កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​រក​ឃើញ​ថា​ឆ្លង​មេរោគ​កូវីដ១៩ ​បន្ទាប់​ពី​រូបគេ​ទៅ​សម្រាក​លំហែ​កាយ​នៅ Ibiza ​ក្រោយ​ពី​ចប់​ព្រឹត្តិការណ៍ UEFA Champions League ​។ ​ក្រោយ​ពី​នៅ​ដោយ​ឡែក​និង​សម្រាក​ព្យាបាល​៨​ថ្ងៃ​មក ពេល​នេះ​រូបគេ​បាន​ជា​សះស្បើយ​ពី​មេរោគ​នោះ​ហើយ។ បច្ចុប្បន្ន​អាច​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម PSG ​បាន​ជា​ធម្មតា​។

​យ៉ាងណាមិញ ​ក្រុម PSG ​នៅ​បន្ដ​អវត្ដមាន​កីឡាករ​សំខាន់​ជា​ច្រើន​នាក់​ទៀត​ដូចជា Mbappe , Di Maira, Navas ​និង Icardi ​ជា​ដើម ដែល​ពួកគេ​កំពុង​សម្រាក​ព្យាបាល​មេរោគ Covid-19 ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT