Ancelotti ៖ Everton ​ត្រូវ​ការ Top4 ​រដូវ​កាល​នេះ​

Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Everton ​បាន​អះអាង​ថា​រដូវ​កាល​នេះ ​ក្រុម​របស់​លោក​ត្រូវ​ការ​ចូល​តំបន់ Top4 ​ព្រោះ​ចំណាយ​ប្រាក់​អស់​ច្រើន​ក្នុង​ការ​ទិញ​ដូរ​កីឡាករ។ការ​ប្រកួត Premier League ​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ។ ​ដោយ​ឡែក​សម្រាប់​រដូវ​កាល​នេះ​វិញ គេ​សង្កេត​ឃើញ​ថា​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច Covid-19 ​បាន​ធ្វើ​ឱ្យ​ក្លឹប​មួយ​ចំនួន​មិន​បាន​ទិញ​កីឡាករ​ថ្មី​ចូល​ទេ ​ខណៈ​ដែល​មួយ​ចំនួន​ទៀត​នៅ​តែ​បន្ដ​ចំណាយ​ប្រាក់​លើ​ការ​នាំ​ចំណូល​កីឡាករ​ថ្មី​បាន​ដដែល។

ជាក់​ស្ដែង​ក្រុម Everton ​បាន​ចំណាយ​ប្រាក់​អស់​៦០​លាន​ផោន​ផង​ដែរ គិត​ត្រឹម​ពេល​នេះ​លើ​កីឡាករ​ថ្មី។ ​ការ​ចំណាយ​ប្រាក់​ច្រើន​នេះ​ដែរ ​លោក Carlo Anceolotti ​ដឹង​ខ្លួន​ថា​លោក​ត្រូវ​ដឹក​នាំ​ក្រុម​ចូល Top4 ​ឱ្យ​បាន។ នេះ​ជា​គោលដៅ​របស់​ក្រុម​រដូវ​កាល​ថ្មី​នេះ ​ព្រោះ​ការ​ចំណាយ​លើ​កីឡាករ​ថ្មី​ច្រើន​ដែរ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT