Koeman ​៖Messi ​គឺ​ល្អ​បំផុត ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​បង្ហាញ​វា​រដូវ​កាល​នេះ​

លោក Ronald Koeman ​បាន​បង្ហាញ​ទំនុក​ចិត្ត​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi ​នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​របស់​ខ្លួន​ឡើង​វិញ​នា​រដូវ​កាល​នេះ ដើម្បី​ជួយ​ក្រុម FC Barcelona ​។បន្ទាប់​ពី​មាន​រឿង​ចម្រូងចម្រាស​ជា​ច្រើន​មក ​ពេល​នេះ Messi ​បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជា​ធម្មតា​វិញ​ហើយ។ ​ដោយ​រូប​គេ​ក៏​ចេញ​មុខ​មក​បញ្ជាក់​ថា​នឹង​ប្រឹងប្រែង​ឱ្យ​ល្អ​បំផុត​ឡើង​វិញ​ផង​ដែរ ​ដើម្បី​ជួយ​ក្រុម​ឈ្នះ​ពាន​នា​រដូវ​កាល​នេះ​។

​ជាមួយ​ការ​បង្ហាញ​ទំនុក​ចិត្ត​នេះ ​លោក Koeman ​ក៏​ចេញ​មុខ​អះអាង​ដែរ​ថា​៖ “ការ​ហាត់​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន។ យើង​ត្រូវ​ការ​ធ្វើការ​ជាមួយ​គ្នា​២​សប្ដាហ៍​មុន​ចូល​លីគ ​ហើយ​កីឡាករ​ទាំង​អស់​កំពុង​ធ្វើ​បាន​ល្អ។ Messi ​គឺ​ជា​កីឡាករ​ល្អ​បំផុត។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​បង្ហាញ​វា​ម្ដង​ទៀត​នា​រដូវ​កាល​នេះ”៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT