Son Heung-min នឹងត្រូវអវត្តមានឱ្យក្រុម Spurs ៣ប្រកួត ដើម្បីទៅលេងពានរង្វាន់ Asian Cup ឱ្យប្រទេសកូរ៉េខាងត្បូងនៅឥណ្ឌូណេស៊ី ហើយប្រសិនបើគេទទួលបានជ័យជម្នះ នោះនឹងមិនបាច់ចូលបម្រើទ័ពទេ។
ច្បាប់នៅប្រទេសកូរ៉េខាងត្បូងបានចែងថា បុរសទាំងអស់ក្រោមអាយុ២៨ឆ្នាំត្រូវចូលបម្រើទ័ពឱ្យបានម្ដងសិន ប៉ុន្តែមានលក្ខខណ្ឌ១ដែរគឺប្រសិនបុរសម្នាក់ណាបានកសាងកិត្តិយសឱ្យជាតិ នោះពួកគេនឹងមិនបាច់ចូលបម្រើទ័ពឡើយ។ ដូច្នេះហើយ Son ត្រូវតែជួយក្រុមកូរ៉េខាងត្បូងឱ្យជោគជ័យនៅពានរង្វាន់ Asian Cup នេះ ទើបរូបគេគេចផុតពីការចូលបម្រើទ័ព។
ខ្សែប្រយុទ្ធរូបនេះបានស្នើសុំទៅខាងក្លឹប Spurs រួចហើយ ខណៈដែលក្លឹបផ្ទាល់ក៏បានអនុញ្ញាតឱ្យរូបគេទៅដែរ។ ដូច្នេះមានន័យថា Son នឹងមានវត្តមានថ្ងៃបើកឆាក Premier League ជាមួយ Spurs លេងទល់ក្រុម Newcastle United ក្រោយមកទៀតរូបគេនឹងហោះទៅឥណ្ឌូណេស៊ី ដើម្បីលេងឱ្យជម្រើសជាតិរបស់ខ្លួន។ ការអវត្តមានរបស់ Son នៅក្លឹប Spurs អាចនឹងមានពេល៣សប្ដាហ៍៕ប្រភព៖ DailyMail