Higuian ​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ហើយ ដើម្បី​សម្រេច​ការ​ផ្ទេរ​ទៅ Inter Miami ​

ខ្សែ​ប្រយុទ្ធ​ Gonzalo Higuain ​បាន​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ហើយ ដើម្បី​ពិនិត្យ​សុខភាព និង​បំពេញ​លក្ខខណ្ឌ​ចូល​រួម​ជាមួយ​ក្រុម Inter Miami ​។

​កីឡាករ​វ័យ​៣២​ឆ្នាំ​ដែល​ចូល​រួម​ជាមួយ​ក្រុម Juventus ​តាំង​ពី​ឆ្នាំ​២០១៦​មក ​ត្រូវ​បាន​ក្លឹប​ឱ្យ​ចាកចេញ​ហើយ បន្ទាប់​ពី​រូបគេ​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​រដូវ​កាល​នេះ​។ ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ​ទៅ​លេង​ឱ្យ​ដែរ ប៉ុន្តែ​ក្លឹប​នៅ​អាមេរិក Inter Miami ​ហាក់​ដូចជា​មាន​ប្រៀប​ជាង​គេ។ ដោយ​បច្ចុប្បន្ន​នេះ កីឡាករ​អាហ្សង់ទីន​បាន​សម្រេច​ចិត្ត​ទៅ​លេង​នៅ​ទី​នោះ​ហើយ។

​ Higuain ​លេង​ឱ្យ​ក្រុម Juventus ​បាន​១៤៩​ប្រកួត ​រក​បាន​៦៦​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រូម​ក្រុម​បាន​១៦​គ្រាប់។ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pirlo ​រូបគេ​មិន​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​រដូវ​កាល​ថ្មី​នោះ​ទេ ទើប​បាន​ជា​សម្រេច​ចិត្ត​ចាកចេញ៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT