Chelsea ​ច្រាន​ចោល​សំណើ Inter Milan ​ចង់​បាន Kante ​

​ក្រុម​តោ​ខៀវ Chelsea ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុម Inter Milan ​ដែល​ចង់​បាន​ខ្សែ​បម្រើ N’Golo Kante ​ហើយ ​ទោះ​ផ្ដល់​តម្លៃ​ខ្លួន​ច្រើន​ក៏​ដោយ។

​ក្រុម​យក្ស​អ៊ីតាលី​ចង់​បាន​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​មក​ជួយ​ក្រុម​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​រដូវ​កាល​កន្លង​ទៅ ​នាំ​យក​កីឡាករ​ច្រើន​ដែរ តែ​មិន​ទាន់​បាន​ផល។ ​ក្រុម​របស់​លោក Conte ​មើល​ឃើញ​ថា Kante ទំនង​ជា​អាច​មក​បំពេញ​កន្លង​ចន្លោះ​ប្រហោង​ក្នុង​ក្រុម​បាន ​ទើប​ពួកគេ​ចាប់​ផ្ដើម​សួរ​នាំ​តម្លៃ​ខ្លួន​របស់​គេ​នៅ Chelsea ​តែ​ម្ដង​។

​តែ​គួរ​ឱ្យ​ស្ដាយ ​ក្រុម​របស់​លោក Lampard ​ក៏​ចាត់​ទុក​កីឡាករ​បារាំង​ខាង​លើ​នេះ ​ថា​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​ម្នាក់​នៅ​រដូវ​កាល​ក្រោយ​ដែរ។ ​ដូច្នេះ​ហើយ ​ទើប​បាន​ជា​ពួកគេ​ច្រាន​ចោល​សំណើ​នោះ ​ដោយ​អះអាង​ថា​ខ្សែ​បម្រើ​វ័យ​២៨​ឆ្នាំ​មិន​មែន​សម្រាប់​លក់​ចេញ​រដូវ​កាល​នេះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT