​អវត្តមាន​កីឡាករ​សំខាន់​ច្រើន PSG ​ភ្លាត់​ចាញ់​ក្រុម​ចំណូល​ថ្មី Lens ១-០​

​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ​ដែល​ក្រុម PSG ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Lens ​១-០ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​បារាំង​នៅ​យប់មិញ​នេះ​។

Lens ​ជា​ក្រុម​ចំណូល​ថ្មី​ទើប​ឡើង​មក​លេង​លីគ​កំពូល​រដូវ​កាល​នេះ​ប៉ុណ្ណោះ។ តែ​ដោយសារ PSG ​មាន​កីឡាករ​អវត្ដមាន​ដល់​ទៅ​៦​នាក់ ទើប​ធ្វើ​ឱ្យ​ក្រុម​ត្រូវ​ដាក់​យុវជន​លេង​ច្រើន។ ​នេះ​ជា​ឱកាស​ល្អ​ស​ម្រាប់ Lens ​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់ ហើយ​ទី​បំផុត​នៅ​នាទី​៥៧ ​ពួកគេ​ពិត​ជា​ធ្វើ​បាន​សម្រេច​មែន ​ដោយ​រក​បាន​១​គ្រាប់ ​និង​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​លោក Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​លើក​ឡើង​ថា​កាល​ពី​មុន​ការ​ប្រកួត​លោក​រំពឹង​ថា​បាន​ស្មើ​គឺ​ជា​លទ្ធផល​ល្អ​បំផុត​ហើយ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​បែរ​ជា​បរាជ័យ​ទៅ​វិញ។ ​ក្រុម​បង្កើត​ឱកាស​បាន​តិច ​ដោយសារ​តែ​អវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ដូចជា ​Neymar, Kylian Mbappe, Angel Di Maria, Marquinhos, Mauro Icardi ​និង​ Keylor Navas៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT