Man Utd ​ចាប់​ផ្ដើម​ដេញ​ថ្លៃ Sancho ​ជា​ថ្មី ​តម្លៃ​១០៨​លាន​ផោន​

​ក្រុម​បិសាច​ក្រហម​ Manchester United ​ចាប់​ផ្ដើម​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Sancho ​ម្ដង​ទៀត​ហើយ ​បន្ទាប់​ពី​ពួកគេ​ខក​ខ្លួន​ថយ​បន្តិច​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​។

​បិសាច​ក្រហម ​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ចរចា​យក​កីឡាករ​អង់គ្លេស​ខាង​លើ​នេះ​មក​រួម​ក្រុម។ ​ដោយ​ពួកគេ​នឹង​ផ្ដល់​កុងត្រា​ដល់​ឆ្នាំ​២០២៥ ​អម​ជាមួយ​ទឹក​ប្រាក់​ផ្ដាច់​កុងត្រា​១០៨​លាន​ផោន​ទៀត​ឱ្យ​ទៅ​ក្រុម Dortmund ​។ ​គេ​ជឿ​ជាក់​ថា​លើក​នេះ ​ក្រុម​របស់​លោក Ole ​នឹង​សម្រេច​បំណង​របស់​ខ្លួន​មិន​ខាន ​ប្រសិន​បើ​មិន​មាន​ការ​ដក​ថយ​ទៀត​ទេ​នោះ។

Sancho ​អតីត​កីឡាករ Man City ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Dortmund ​ហើយ​ក៏​បាន​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឡើង​លឿន​ខ្លាំង​មែនទែន។ ​តម្លៃ​ខ្លួន​របស់​គេ​កើន​ឡើង​ជា​លំដាប់ រហូត​ដល់​បច្ចុប្បន្ន​នេះ​ជាង​១០០​លាន​ផោន​ទៅ​ហើយ។ ​មាន​តែ Man Utd ​មួយ​ប៉ុណ្ណោះ ​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​រូបគេ​ជាង​គេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT