ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ២-១ ពានរង្វាន់ ICC នៅសហរដ្ឋអាមេរិក។
ការប្រកួតចុងក្រោយក្នុងពាន ICC របស់ក្រុមបិសាចក្រហម Manchester United ពិតជាមិនធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ។ ដោយពួកគេបានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ២-១ ដែល២គ្រាប់នោះរកបានដោយកីឡាករ Sanchez នៅនាទី១៨ និង Ander Herrera នៅនាទី២៧។ ១គ្រាប់របស់ខាងក្រុមមកពីអេស្ប៉ាញធ្វើបានដោយ Benzema នៅនាទី៤៥+៣។
ត្បិតតែចាញ់យ៉ាងនេះក្ដី ប៉ុន្តែគេសង្កេតឃើញថា Real Madrid បានប្រើប្រាស់យុវជនជាច្រើន ក្នុងប្រកួតនេះ ដើម្បីឱ្យពួកគេបានបញ្ចេញសមត្ថភាព។ ដោយឡែកខាងក្រុម Man Utd ពិតជាត្រូវការឈ្នះក្នុងប្រកួតចុងក្រោយ ដូច្នេះពួកគេប្រើប្រាស់កីឡាករមានបទពិសោធច្រើនជាង៕ប្រភព៖ DailyMail