Hakimi បង្ហើប​មូលហេតុ​ធំ​មួយ ដែល​ដើរ​ចេញ​ពី Real ផ្ទេរ​មក Inter Milan

Achraf Hakimi បាន​សម្រេច​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប Inter Milan ជាមួយ​តម្លៃ​ខ្លួន ៤០ លាន​អឺរ៉ូ កាល​ពី​ថ្ងៃ​ទី ១ ​កញ្ញា ឆ្នាំ ២០២០ ក្រោយ​ចាយ​ពេល​ច្រើន​ជាង ៤ ឆ្នាំ​នៅ​ក្លឹប Real Madrid។

ខ្សែ​បម្រើ​ស្លាប​ស្លាប​រូប​នេះ ជាប់​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​នឹង​ក្លឹប​ថ្មី ហើយ​តាម​ការ​បញ្ជាក់​នា​ពេល​កន្លង​ទៅ Hakimi ​ថា ដោយសារ​វត្តមាន​របស់​លោក Antonio Conte ​ទើប​ជំរុញ​ឲ្យ​ខ្លួន​យល់​ព្រម​ការ​ផ្ទេរ​មក​ក្លឹប​អ៊ីតាលី។

បុរស​វ័យ ២១ ឆ្នាំ​និយាយ៖ “ខ្ញុំ​ជ្រើស​យក Inter ព្រោះ​ខ្ញុំ​គិត​ថា ទម្រង់​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​គឺ​សក្តិសម​នឹង​ការ​លេង​របស់​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​អាច​ជួយ​ក្រុម​មួយ​នេះ​បាន ដោយ​យើង​មាន​គោលដៅ​ចង់​ប្រជែង​ឈ្នះ​ពាន Serie A”។

កីឡាករ​សញ្ជាតិ​ម៉ារុកបន្ថែម៖ “Conte ជា​អ្នកចាត់ការ​ដ៏​ល្អ​មួយ អម​ដោយ​ឆន្ទៈ​ប្រកួតប្រជែង​ខ្ពស់​បំផុត ហើយ​ការ​បំផុស​ទឹកចិត្ត​របស់​គាត់​គឺ​ធ្វើ​ឲ្យ​ក្រុម​ពុះកញ្ជ្រោល​ក្រប់​ការ​ប្រកួត​ទាំង​អស់”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT