Ronaldo ធ្លាប់​និយាយ​ត្រង់ៗ ថា​ប្រាថ្នាចង់​បាន​ជំនាញ​ពិសេស​មួយ​នេះ​ដូច Messi

Cristiano Ronaldo និង Lionel Messi ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​​ នា​រយៈ​ពេល​ជិត ២០ ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នក​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​លើ​ទីលាន​ច្រើន​ប្រកួត​ដែរ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​ការ​ប្រជែង​ពាន​រង្វាន់​បុគ្គល​និង​កំណត់ត្រា​ផ្សេងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

រំឭក​ដល់​ពេល​មួយ​កាល​ពី​ឆ្នាំ ២០១៥ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា Ronaldo ធ្លាប់​បង្ហាញការចាប់អារម្មណ៍​ចំៗ​ដល់​ជំនាញ​ពិសេស​មួយ​របស់ Lionel Messi?

បង្វែរ​ទៅ​ព្រឹត្តិការណ៍​ Ballon d’Or នៅ​ ៥ ឆ្នាំ​មុន អ្នក​ទាំង​ពីរ​បាន​ផ្តល់​បទសម្ភាសន៍​រួម​គ្នា ដោយ Messi និយាយ​ថា៖ “Cristiano ជា​កីឡាករ​ពោរពេញ​ដោយ​គុណភាព ហើយ​ចំណុច​ទាំង​អស់​របស់​គេ កីឡាករ​ណា​ក៏​ប្រាថ្នា​ចង់​បាន​ដែរ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​មាន​អ្វី គាត់​មាន​អ្វី”។

រំពេច​នោះ Ronaldo ក៏​ទទួល​បាន​សំណួរ​មួយ​ពី​អ្នក​សារព័ត៌មាន ដោយ​ត្រូវ​បាន​គេ​សួរ​ថា តើ​ចំណុច​ពិសេស​ណា​មួយ​ដែល​អ្នក​ចង់​បាន​ពី Messi? កីឡាករ​ព័រទុយហ្គាល់​និយាយ៖ “ខ្ញុំ​គិត​ថា ជំនាញ​ការ​ប្រើប្រាស់​ជើង​ឆ្វេង​របស់ Messi គឺ​មិន​អន់​នោះ​ទេ អ៊ីចឹង​អាច​ថា​ត្រង់​ផ្នែក​ជើង​ឆ្វេងរបស់​គេ​ហ្នឹង​ហើយ”។

លោក​បន្ថែម៖ “ខ្ញុំ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​លើ​ការ​ប្រើប្រាស់​ជើង​ឆ្វេង ប៉ុន្តែ​អាច​ថា​ Messi គេ​ធ្វើ​បាន​ល្អ​ជាង​ខ្ញុំ”។

បញ្ជាក់​ថា ពេល​នោះ​ក៏ Neymar អង្គុយ​ជាប់​អ្នក​ទាំង​ពីរ​ដែរ ហើយ​បាន​និយាយ​កាត់​ថា៖ “បើ​ខ្ញុំ​វិញ​គឺ​យក​ទាំង​ពីរ គឺ​យក​ជើង​ឆ្វេង​របស់ Messi ហើយ​ជើង​ស្តាំ​របស់ Ronaldo”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT