Depay ត្រៀម​ក្លាយ​ជា​ការ​ចុះ​ហត្ថលេខា​ទី ១ របស់ Koeman ក្រោយ​មេ​ធំ Lyon ​ប្រកាស​បើក​ផ្លូវ

Memphis Depay ត្រៀម​នឹង​ក្លាយ​ជា​កីឡាករ​ទី ១ ដែល​ចុះ​ហត្ថលេខា​ផ្ទេរ​មក​ចូលរួម​នៅ Barcelona ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Ronald Koeman។ គ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​បង្ហាញ​ការ​ចាប់​អារម្មណ៍​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​មក​ដល់ សម្រាប់​ខ្សែ​ប្រយុទ្ធ​រួម​សញ្ជាតិ​រូប​នេះ។

តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត Fabrizio Romana អ្នក​សារព័ត៌មាន​របស់ Sky Sport បាន​ឲ្យ​ដឹង​ថា Depay បាន​ព្រមព្រៀង​ការ​ផ្ទេរ​លក្ខណៈ​បុគ្គល​ជាមួយ​ក្លឹប Barcelona ហើយ។ បច្ចុប្បន្ន​នៅ​ឡើយ​តែ​ការ​សម្រេច​រវាង​ភាគី​ក្លឹប​ទាំង​ពីរ​តែ​ប៉ុណ្ណោះ។

សម្រាប់ Lyon ហាក់​មិន​ព្យាយាម​រាំងស្ទះ​ការ​ផ្ទេរ​របស់ Depay នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​បើក​ផ្លូវ និង​ព្យាយាម​រំអុក​យក​តម្លៃ​ខ្លួន​ដ៏​សមល្មម​មួយ​តែ​​ប៉ុណ្ណោះ។

ប្រាប់​ពី​នាយក​ជាន់​ខ្ពស់​ផ្នែក​កីឡា​នៅ​ក្លឹប Lyon លោក Juninho Pernambucano បាន​និយាយ​បែប​បើក​ផ្លូវ​បែប​នេះ​ថា៖ “នៅ​ពេល​ដែល​កីឡាករ​វ័យ ២៦ ឆ្នាំ​សល់​កុងត្រា​តែ​មួយ​ឆ្នាំ ហើយ Barca កំពុង​តាម​ចង់​បាន​គេ គឺ Lyon មាន​តែ​យក​រឿង​ហ្នឹង​ទៅ​សិក្សា​លម្អិត ហើយ​វា​ពិត​ជា​ពិបាក​នឹង​បដិសេធ​ទៅ​កាន់ Barcelona ណាស់”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT