ខ្សែ​បម្រើ​ឡើង​ជើង Sandro Tonali ​ទី​បំផុត​ផ្ទេរ​ចេញ​ពី​ក្លឹប Brescia ហើយ

ក្លឹប​ Brescia បាន​ព្រមព្រៀង​ក្នុង​ការ​ដាក់​ឲ្យ​ខ្ចី​ជើង​នៅ​ខ្សែ​បម្រើ Sandro Tonali ទៅ​កាន់​ក្លឹប AC Milan ជាមួយ​តម្លៃ​ផ្ទេរ ១០ លាន​អឺរ៉ូ បន្ថែម​នឹង​សិទ្ធ​ទិញ​ផ្តាច់​នៅ​តម្លៃ​ជាង ១៥ លាន​អឺរ៉ូ​នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ។

Tonali កន្លង​មក​ជា​យុវជន​ដ៏​សកម្ម​មួយ​រូប នៅ​ក្លឹប Brescia ដោយ​រដូវ​កាល​ចាស់ គេ​បង្ហាញ​ខ្លួន​បាន ៣៦ ​ប្រកួត រក​បាន ១ គ្រាប់​និង Assist ៧ លើក ឈរ​ជើង​លើ​ទីលាន​សរុប ៣ ០១៨ នាទី។

ថ្លែង​ប្រាប់​ក្រោយ​ចុះ​ហត្ថលេខា​ជោគជ័យ នាយក​ប្រតិបត្តិ​ក្លឹប AC Milan លោក Ivan Gazidis និយាយ៖ “Tonali ជា​យុវជន​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់ ដោយ​គេ​មាន​ក្តី​ស្រលាញ់​សម្រាប់​ក្លឹប​របស់​យើង ហើយ​យល់​ច្បាស់​ពី​តម្លៃ​របស់​វា​ ដែល​នឹង​បន្ថែម​ទៅ​ក្នុង​រឿង​ដែល​យើង​ចង់​កសាង​វា​ទាំង​អស់​គ្នា”។

បញ្ជាក់​ថា យុវជន​វ័យ ២០ ឆ្នាំ​រូប​នេះ នៅ​ឆ្នាំ​ចាស់ ២០១៩ ក៏​ធ្លាប់​ល្ហៀងៗ​ចចាមអារ៉ាម​ចង់​បាន​ពី​សំណាក់​ក្លឹប​ធំៗ​នៅ​អឺរ៉ុប មាន​ដូច​ជា Man City/Man Utd/Inter Milan/Liverpool និង Juventus ផង​ដែរ មុន AC យក​បាន​សម្រេច៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT