Camavinga ​បង្ហាញ​ខ្លួន​ឲ្យ​បារាំង​ទាំង​វ័យ​ក្មេង​បំផុត កំណត់ត្រា​ខកខាន​មាន​ ១០៦ ឆ្នាំ

Eduardo Camavinga បាន​ចូល​លេង​នៅ​តង់​ទី​ពីរ ជំនួស N’Golo Kante ក្នុង​ជំនួប​កាល​ប៉ះ​ក្រូអាត នៅ UEFA Nations League ថ្ងៃ​អង្គារ ហើយ​ការ​បង្ហាញ​ខ្លួន​លើក​នេះ​ជា​កំណត់ត្រា​មួយ​ដែល​ខកខាន​កើត​មាន​រយៈ​ពេល ១០៦ ឆ្នាំ​មក​ហើយ។

នៅ​ថ្ងៃ​ទី ៨ ​កញ្ញា ឆ្នាំ ២០២០ ការ​បង្ហាញ​ខ្លួន​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​ខាង​លើ រុញ​ឲ្យ​គេ​ឈរ​នៅ​លេខ ៣ នាម​កីឡាករ​វ័យ​ក្មេង​បំផុត មាន​អាយុ ១៧ ឆ្នាំ ០៩ ​ខែ និង ២៩ ​ថ្ងៃ។ ចាញ់​ជើង​ចាស់ ២ រូប​មាន​លោក Charles Wilkes នៅ​ឆ្នាំ ១៩០៥ ​កាល​នោះ​មាន​អាយុ ១៧ ​ឆ្នាំ ០៨ ខែ និង ១០ ​ថ្ងៃ ហើយ​លោក Maurice Gastiger ឆ្នាំ ១៩១៤ មាន​អាយុ ១៧ ឆ្នាំ ០៤ ​ខែ និង ០៥ ​ថ្ងៃ។

បញ្ជាក់​ថា Camavinga ជា​កីឡាករ​របស់​ក្លឹប Rennes ដែល​ទើប​បាន​ឡើង​មក​លេង​នៅ​ឈុត​ធំ​កាល​ពី​ឆ្នាំ ២០១៩។ ពេល​ចុង​ក្រោយ​នេះ​ក៏​ល្ហៀងៗ​ថា​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូប​គេ តែ​មេ​ធំ​ក្លឹប​បារាំង​ហាក់​មិន​បើក​ផ្លូវ​ឲ្យ​គេ​ចាកចេញ​ទាល់​តែ​សោះ៕ ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT