ធ្លាយ​ប្រាក់​ពលកម្ម​របស់ James នៅ Everton ​មក​ក្លាយ​ជា​កីឡាករ​លំដាប់​ទី ១ ស៊ី​ថ្លៃ​បំផុត

James Rodriguez បាន​ផ្ទេរ​មក​ចូលរួម​នៅ Everton ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ខ្សែ​បម្រើ​កូឡុំប៊ី​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ក្លាយ​ជា​ជម្រើស​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ដែល​ជា​គ្រូ​សំណព្វ។

លើ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ James ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ​នៅ​ក្លឹប Everton បាន​ដល់​ទៅ ១៤០ ០០០ ផោន/សប្តាហ៍​ឯ​ណោះ។

ទំហំ​ប្រាក់​ពលកម្ម​នេះ បើ​ធៀប​នឹង​កីឡាករ​លំដាប់​ទី ២ គឺ Bernard និង Minaបាន​ ១២០ ០០០ ផោន/សប្តាហ៍ ហើយ Andre Gomes បាន ១១២ ០០០ ផោន/សប្តាហ៍ និង​អ្នកចាំទី Pickford បាន​ ១០០ ០០០ ផោន/សប្តាហ៍។

James ទំនង​ជា​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ស្ករ​គ្រាប់​ Everton នៅ​ប្រកួត​ចុង​សប្តាហ៍​នេះ ពេល​ក្រុម​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ Tottenham Hotspur សម្រាប់​ជំនួប​បើក​ឆាក​ Premier League រដូវ​កាល ២០២០/២១៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT