Southgate៖ “រឿងរ៉ាវ Greenwood/Foden ខ្ញុំ​ទទួល​យក​បាន​មិន​ទេ ​ហើយ​ត្រូវ​សាង​ទំនុក​ចិត្ត​ឡើង​វិញ”

Gareth Southgate អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​និយាយ​ថា រឿងរ៉ាវ​របស់ Phil Foden និង Mason Greenwood នាំ​នារី​ឡើង​សណ្ឋាគារ​ក្នុង​កំឡុង​ស្ថានភាព​ជំងឺ COVID-19 គឺ​ទាមទារ​ឲ្យ​លោក​ត្រូវ​ការ​ពេល​ដើម្បី​កសាង​ទំនុក​ចិត្ត​ឡើង​វិញ។

បច្ចុប្បន្ន Foden និង Greenwood កំពុង​ទទួល​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ហើយ​នៅ​ជម្រើស​ជាតិ​ក៏​ត្រូវ​កាត់​ឈ្មោះ​ចេញ​មួយ​រយៈ ​និង​រង​ការ​ពិន័យ​ជា​ប្រាក់​មួយ​ចំនួន​ផង​ដែរ។

លោក Southgate ត្បិត​បើ​ទទួល​យក​ការ​សូម​អភ័យទោស​ពី​កីឡាករ​ទាំង​ពីរ​ក្តី ប៉ុន្តែ​លោក​នៅ​តែ​និយាយ​បែប​នេះ​ថា៖ “ខ្ញុំ​បាន​និយាយ​ជាមួយ​ពួក​គេ​ហើយ ដោយ​ពួក​គេ​ក៏​យល់​ហើយ​ដែរ​ថា​រឿង​ដែល​បាន​កើត​ឡើង​វា​មិន​អាច​ទទួល​យក​បាន ព្រោះ​ស្ថិត​ក្នុង​ស្ថានភាព​វីរុស​កូវីដ-១៩ ដោយ​ខ្ញុំ​ពិត​ជា​មិន​យល់​ពី​ពួក​គេ​ទាល់​តែ​សោះ”។

លោក​បន្ត៖ “គ្រាន់​ថា​ពេល​នេះ​ពួក​​គេ​ត្រូវ​ការ ការ​គាំទ្រ និង​កសាង​ទំនុកចិត្ត​ទៅ​លើ​ពួក​គេ​ឡើង​វិញ យ៉ាងណាមិញ​រឿង​នេះ​វា​ត្រូវ​ការ​ពេល ដើម្បី​សាង​ភាព​ជឿជាក់​ខ្លះ​ត្រលប់​មក​ដូច​ដើម”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT