Ronaldo ខ្វះ​តែ ៩ គ្រាប់​ទៀត​ទេ ខណៈ​ព័រទុយហ្គាល់​នៅ​សល់ ៦ ប្រកួត​មុន​បិទ​ទំព័រ​ឆ្នាំ ២០២០

កាល​ពី​យប់​មិញ Cristiano Ronaldo រក​បាន ២ គ្រាប់​ម្នាក់​ឯង​ នៅ​ជំនួប​វគ្គ​ជម្រុះ​តាម​ពូល​រវាង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ និង​ស៊ុយអែត។

២ គ្រាប់​ដ៏​មាន​ន័យ​របស់ CR7 ​ក៏​រំកិល​ឲ្យ​ឈ្មោះ​របស់​លោក​កាន់​តែ​មាន​ស្ថិតិ​គ្រាប់​បាល់ តាម​ប្រកិត​នឹង​អ្នក​ឈរ​លេខ​រៀង​ទី ១ នាម​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​គឺ Ali Daei សញ្ជាតិ​អ៊ីរ៉ង់ ធ្វើ​បាន ១០៩ គ្រាប់។

សម្រាប់ Ronaldo មាន ១០១ គ្រាប់​ហើយ ក្នុង​ដៃ ពោល​ត្រូវ​ការ ៨ គ្រាប់​ដើម្បី​តាម​ស្មើ និង ៩ គ្រាប់​ដើម្បី​បំបែក​កំណត់ត្រា​នោះ។ មុន​បញ្ចប់​ឆ្នាំ ២០២០ នេះ ព័រទុយហ្គាល់​នៅ​សេសសល់ ៦ ប្រកួត​ទៀត មាន ៤ នៅ UNL និង ២ នៅ​មិត្តភាព បែប​នេះ​ប្រសិន​ CR7 អាច​ចូលរួម​លេង​គ្រប់​ការ​ប្រកួត ភាគរយ​នៃ​ការ​បំបែក​កំណត់ត្រា​របស់ Daei ទំនង​ជា​ធ្វើ​បាន​ត្រឹម​ឆ្នាំ ២០២០ នេះ​ហើយ។

ប្រកួត​ទាំង ៦ នោះ​មាន​ដូច​ជា​ត្រូវ​ជួប​អេស្ប៉ាញ និង​អង់ដូរ៉ា​នៅ​ប្រកួត​មិត្តភាព ហើយ​ត្រូវ​ប៉ះ​បារាំង (ពីរ​ប្រកួត) ស៊ុយអែត​និង​ក្រូអាត៕ ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT