AT Madrid ​ចុះ​កុងត្រា​យក Carrasco ​កុងត្រា​ដល់​ទៅ​៤​ឆ្នាំ​

​ក្រុម AT Madrid ​បាន​សម្រេច​ចិត្ត​ទិញ​យក​កីឡាករ ​Yannick Carrasco ​ពី​ក្រុម​ Dalian Professional FC ​ត្រលប់​មក​វិញ​ជា​ផ្លូវការ​ហើយ ​ក្នុង​កុងត្រា​ដល់​ទៅ​៤​ឆ្នាំ​ឯ​ណោះ។

​ក្រុម​របស់​លោក Simeone ​បាន​លក់​ខ្សែ​បម្រើ​ខាង​លើ​នេះ​ទៅ​ឱ្យ​ក្លឹប​ចិន ​មុន​ពេល​ខ្ចី​ជើង​មក​វិញ​នៅ​រដូវ​កាល​មុន។ ​ដោយ​មើល​ឃើញ​ថា​លេង​ល្អ ​ពួកគេ​ក៏​សម្រេច​ចិត្ត​ទិញ​យក​ដាច់​មក​វិញ​តែ​ម្ដង​នា​រដូវ​កាល​នេះ ដោយ​មាន​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ​។ ​រូបគេ​នឹង​ក្លាយ​ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​ក្រុម​នា​រដូវ​កាល​ខាង​មុខ​នេះ ។

​ក្រុម AT Madrid ​សម្រាប់​រដូវ​កាល​នេះ ទំនង​ជា​មិន​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ទិញ​កីឡាករ​នោះ​ទេ។ ពួកគេ​នឹង​កោះ​ហៅ​កីឡាករ​ដែល​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​មក​វិញ ​ដូច​គ្នា​នឹង​ក្រុម Real Madrid ​ដែរ។ ​ការ​មិន​ចំណាយ​ច្រើន ដោយសារ​តែ​ក្លឹប​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​តែ​មេរោគ Covid-19 ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT