Bruyne ​ជា​កីឡាករ​ល្អ​បំផុត​នៅ​អង់គ្លេស​រដូវ​កាល​មុន​

​ខ្សែ​បម្រើ Kevin De Bruyne ​បាន​ឈ្នះ​ពាន​រង្វាន់​ឆ្នើម​បំផុត​នៅ​អង់គ្លេស​រដូវ​កាល​មុន ​បន្ទាប់​ពី​រូបគេ​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ពេញ​មួយ​រដូវ​កាល​។

​Bruyne ​ជា​កីឡាករ​មិន​អាច​ខ្វះ​បាន​ម្នាក់​របស់​លោក Pep ​នៅ​ក្រុម Manchester City ​ប៉ុន្មាន​រដូវ​កាល​មក​នេះ។ ​រដូវ​កាល​មុន ​រូបគេ​រក​បាន​១០​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២០​គ្រាប់។ ​ការ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នេះ​ហើយ ទើប​បាន​ជា​ខ្សែ​បម្រើ​បែលហ្សិក​រូប​នេះ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​រដូវ​កាល​នៅ​អង់គ្លេស។

Bruyne ​បាន​យក​ឈ្នះ​ដៃ​គូ​ប្រជែង Mane ​និង Van Dijk ​ដែល​កីឡាករ​២​នាក់​នេះ​ក៏​លេង​ល្អ​ដែរ ​និង​ជួយ​ក្រុម Liverpool ​ឈ្នះ​ពាន​រង្វាន់ Premier League ​ជា​លើក​ដំបូង​ឡើង​វិញ ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT