អប​អរ Ronaldo ​ក្លាយ​ជា​កីឡាករ​ដំបូង​នៅ​អឺរ៉ុប​រក​បាន​ដល់​១០១​គ្រាប់​នៅ​ជម្រើស​ជាតិ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​នៅ​អឺរ៉ុប​ដែល​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​១០០​គ្រាប់​ជាង​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​។

Ronaldo ​បាន​ជួយ​ក្រុម​ព័រទុយហ្កាល់​យក​ឈ្នះ​លើ​ក្រុម​ស៊ុយអែត​ក្នុង​លទ្ធផល ​២-០។ ដោយ​២​គ្រាប់​ដែល​ធ្វើ​បាន​សម្រេច​នោះ គឺ​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​នេះ​ទាំង​អស់។ ​បន្ថែម​២​គ្រាប់​នៅ​យប់មិញ​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​រូបគេ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​១០១​គ្រាប់​ហើយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ ពោល​គឺ​ជា​កីឡាករ​ដំបូង​នៅ​អឺរ៉ុប​ហើយ​ដែល​អាច​រក​បាន​គ្រាប់​បាល់​ដល់​ទៅ​១០០​គ្រាប់​បែប​នេះ​។

​បច្ចុប្បន្ន​នេះ​នៅ​មាន​កីឡាករ​តែ​ម្នាក់​ទៀត​ប៉ុណ្ណោះ​ដែល​រក​គ្រាប់​បាល់​នៅ​ជម្រើស​ជាតិ​ច្រើន​ជាង Ronaldo ​នោះ​គឺ  Ali Daei ​របស់​អ៊ីរ៉ង់ ​ដែល​រក​បាន​ដល់​១០៩​គ្រាប់។ ​អតីត​កីឡាករ​រូប​នេះ​កាន់​កំណត់ត្រា​នេះ​ជា​យូរ​មក​ហើយ​មិន​ទាន់​មាន​នរណា​អាច​បំបែក​បាន​នោះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT